គណៈប្រតិភូនៃ ធនាគារ ARDB បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៣ និងកិច្ចប្រជុំគណៈកម្មការប្រតិបត្តិលើកទី៧៦ របស់សមាគមឥណទានកសិកម្ម និងជនបទតំបន់អាស៊ីបាស៊ីហ្វិក (APRACA)
7 កញ្ញា 2023
ទីក្រុងណាននីង, សាធារណៈរដ្ឋប្រជាមានិតចិន៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), គណៈប្រតិភូនៃ ធនាគារ ARDB បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៣ និងកិច្ចប្រជុំគណៈកម្មការប្រតិបត្តិលើកទី៧៦ របស់សមាគមឥណទានកសិកម្ម និងជនបទតំបន់អាស៊ីបាស៊ីហ្វិក (APRACA) និងវេទិកាតំបន់ស្តីពី “ហិរញ្ញប្បទានបៃតង និងអាកាសធាតុក្នុងវិស័យកសិកម្ម៖ កតា្តជំរុញចម្បងសម្រាប់ប្រព័ន្ធស្បៀងអាហារ ប្រកបដោយចីរភាព” នៅទីក្រុងណាននីងនៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៤-៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលរៀបចំដោយធនាគារអភិវឌ្ឍន៍កសិកម្ម នៃប្រទេសចិន (Agricultural Development Bank of China – ADBC)។ កិច្ចប្រជុំប្រចាំឆ្នាំ និងវេទិកានេះ បានផ្តោតការពិភាក្សាសំខាន់ទៅលើ ១). ការចែករំលែកបទពិសោធន៍លើការផ្តល់ហិរញ្ញប្បទានបៃតងនិងការប្រែប្រួលអាកាសធាតុ ក្នុងការដោះស្រាយបញ្ហាវិស័យសន្តិសុខស្បៀង និង ២). គោលនយោបាយក្នុងការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានបៃតង និងការប្រែប្រួលអាកាសធាតុ។