បុគ្គលិកនៃការិយាល័យចល័តខេត្តព្រះវិហារ បានចូលរួមវេទិកាស្តីពី ភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមផលិត ក្រោមប្រធានបទ “ ការអភិវឌ្ឍទីផ្សារ ខ្សែច្រវាក់តម្លៃបន្លែ”

5 វិច្ឆិកា 2023

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃការិយាល័យចល័តខេត្តព្រះវិហារ បានចូលរួមវេទិកាស្តីពី ភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមផលិត ក្រោមប្រធានបទ “ ការអភិវឌ្ឍទីផ្សារ ខ្សែច្រវាក់តម្លៃបន្លែ” នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ មន្ទីរពាណិជ្ជកម្ម ខេត្តព្រះវិហារ។ វេទិការនេះ មានគោលបំណងបង្កើនភាពជាដៃគូ រវាងភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងខ្សែច្រវាក់តម្លៃ ដើម្បីចែករំលែកចក្ខុវិស័យ បទពិសោធន៍ ពិភាក្សាលើបញ្ហាប្រឈម រិះរកដំណោះស្រាយសមស្រប និងឳកាសសក្តានុពលផ្សេងៗ ដើម្បីសម្រេចអោយបានផលប្រយោជន៍រួមគ្នាប្រកបដោយតម្លាភាព សម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់និងស្វែងរកកិច្ចសហប្រតិបត្តិការ ជំរុញអោយដំណើរការអាជីវកម្មទទួលបានជោគជ័យ។