បុគ្គលិកនៃការិយាល័យចល័តទទួលបន្ទុកខេត្តតាកែវ កំពត និងកំពង់ស្ពឺ បានចូលរួមរៀបចំ កិច្ចប្រជុំស្តីពី “ការបូកសរុបលទ្ធផលការងារសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣ និងទិសដៅសកម្មភាពអាទីភាពសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ របស់ការិយាល័យមណ្ឌលភូមិភាគនិរតី”

7 វិច្ឆិកា 2023

ក្រោយពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃការិយាល័យចល័តទទួលបន្ទុកខេត្តតាកែវ កំពត និងកំពង់ស្ពឺ បានចូលរួមរៀបចំ កិច្ចប្រជុំស្តីពី “ការបូកសរុបលទ្ធផលការងារសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣ និងទិសដៅសកម្មភាពអាទីភាពសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ របស់ការិយាល័យមណ្ឌលភូមិភាគនិរតី” នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្ត កំពង់ស្ពឺ វេលាម៉ោង ០៨:០០នាទីព្រឹក ។ កិច្ចប្រជុំក្រោមក្របខណ្ឌគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នេះ មានគោលបំណងដូចជា៖
១) ត្រួតពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម កត្តារាំងស្ទះ និង មេរៀនបទពិសោធន៍ក្នុងការអនុវត្តសកម្មភាពគម្រោង
២) កំណត់សកម្មភាពអាទិភាព និងយុទ្ធសាស្រ្ត អនុវត្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣
៣) ពង្រឹងគុណភាពការងារ និងការទទួលខុសត្រូវរបស់មន្ត្រីបង្គោលថ្នាក់ខេត្ត និងBCF
៤) ពង្រឹងគុណភាពការងារ និងការទទួលខុសត្រូវរបស់ TSP ក្នុងការផ្តល់សេវា និងកញ្ជប់បច្ចេកទេស VCIF
៥) តម្រង់ទិសក្រុមការងារថ្នាក់ខេត្តត្រៀមរៀបចំសកម្មភាព និងការងារសម្រាប់ក្រុមបេសកកម្ម(Supervision Mission-IFAD, 15-24November) អោយមានប្រសិទ្ធភាពខ្ពស់។