ឯកឧត្តម បាន លឹម អមដោយសហការី បានចូលរួមនៅក្នុងកិច្ចប្រជុំពិភាក្សាតាមរយៈប្រព័ន្ធ Zoom ស្តីពី៖ បញ្ហាប្រឈម និងកាលានុវត្តភាពរបស់សហគមន៍កសិកម្ម (Farmers’ Organizations)
15 ធ្នូ 2023
នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម បាន លឹម ទទួលបន្ទុកជាអគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយសហការី បានចូលរួមនៅក្នុងកិច្ចប្រជុំពិភាក្សាតាមរយៈប្រព័ន្ធ Zoom ស្តីពី៖ បញ្ហាប្រឈម និងកាលានុវត្តភាពរបស់សហគមន៍កសិកម្ម (Farmers’ Organizations) ក្នុងលទ្ធភាពនៃការទទួលបាន និងប្រើប្រាស់ហិរញ្ញប្បទានអាកាសធាតុ ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយក្រុមការងារ SAFIN Asia Working Group ក្នុងគោលបំណងបង្កើតនូវវេទិកាពិភាក្សាពីបញ្ហាប្រឈម កាលានុវត្តភាព និងការផ្លាស់ប្តូរបទពិសោធន៍រវាងសហគមន៍កសិកម្ម (Farmers’ Organizations) នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអ្នកផ្តល់មូលនិធិគាំទ្រ (ថ្នាក់សកល ថ្នាក់ជាតិ វិស័យសាធារណៈ និងឯកជន) ដោយផ្តោតសំខាន់លើការផ្តល់ដំណោះស្រាយក្នុងការអនុវត្តហិរញ្ញប្បទានបៃតង។