ឯកឧត្តមបណ្ឌិត កៅ ថាច អមដោយសហការី និងមានការចូលរួមពីតំណាងក្រុមហ៊ុន Mekong Strategic Capital (MSC) បានទទួលជួបប្រជុំជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
8 កុម្ភៈ 2024
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយសហការី និងមានការចូលរួមពីតំណាងក្រុមហ៊ុន Mekong Strategic Capital (MSC) បានទទួលជួបប្រជុំជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាលើកិច្ចសហការក្នុងក្របខ័ណ្ឌគម្រោងហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodian Climate Financing Facility, CCFF) មានទំហំវិនិយោគសរុបចំនួន ១០០ លានដុល្លារអាម៉េរិក ដែលស្ថិតក្រោមមូលនិធិអាកាសធាតុបៃតង (GCF) ព្រមទាំងទទួលបានការគាំទ្រអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា។ ជាលទ្ធផល តំណាង ADB បានបង្ហាញពីចំណាប់អារម្មណ៍លើការចូលរួមសហហិរញ្ញប្បទាន (Co-Finance) ក្នុងការអនុវត្តគម្រោងនេះ និងចាប់ផ្តើមរៀបចំដំណើរការនីតិវិធីសម្រាប់ចូលរួមអនុវត្ត, នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលធនាគារ ARDB។