ឯកឧត្តម បាន លឹម បានចូលរួមសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារសម្រាប់ឆ្នាំ២០២៤ ក្រោមក្របខណ្ឌនៃការអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)
16 កុម្ភៈ 2024
នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤, ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានចូលរួមសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារសម្រាប់ឆ្នាំ២០២៤ ក្រោមក្របខណ្ឌនៃការអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដែលកិច្ចប្រជុំនេះ បានរៀបចំឡើងនៅអគារមជ្ឈមណ្ឌលធុរកិច្ច រាជធានីភ្នំពេញ។សូមគូសបញ្ជាក់ផងដែរ ក្នុងក្របខណ្ឌនៃគម្រោងនេះត្រូវបានអនុវត្តក្នុងខេត្តគោលដៅចំនួន ៦ រួមមាន ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដែលគាំទ្រដល់សហគា្រសកសិធុរកិច្ច ,សហគមន៍កសិកម្ម ,សមាជិកសហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រែ ទៅលើខ្សែច្រវាក់តម្លៃកសិកម្មចំនួន៥ រួមមាន៖ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និងមាន់ស្រែ ដែលក្នុងនោះមានធនាគារពីររួមមាន៖ធនាគារស្ថាបនា និងធនាគារ ADRB មានតួនាទីក្នុងការផ្តល់ហិរញ្ញប្បទានដោយផ្ទាល់ ដើម្បីគាំទ្រដល់អាជីវកម្មរបស់តួរអង្គដែលពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកសិកម្មខាងលើ។