បុគ្គលិកស្នាក់ការកណ្តាលរបស់ធនាគារ ARDB បានសហការជាមួយ បុគ្គលិកធនាគារ ARDB សាខាខេត្តបាត់ដំបង ចូលរួមកិច្ចសន្ទនាអាជីវកម្មវារីវប្បកម្មថ្នាក់តំបន់
28 កុម្ភៈ 2024
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកធនាគារ ARDB ស្នាក់ការកណ្តាល និងសាខាខេត្តបាត់ដំបង បានចូលរួមកិច្ចប្រជុំ ក្រោមប្រធានបទ “កិច្ចសន្ទនាអាជីវកម្មវារីវប្បកម្មថ្នាក់តំបន់” នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅមជ្ឃមណ្ឌលសុភមង្គល ខេត្តបាត់ដំបង។ វេទិការនេះ មានគោលបំណង:
១) ចូលរួមពិភាក្សាបញ្ហាប្រឈមរបស់ភាគីពាក់ព័ន្ធដេីម្បីជំរុញអាជីវកម្មវារីវប្បកម្មនៅកម្ពុជា។
២) កសាងបណ្តាញទំនាក់ទំនង និងរៀបចំផែនការពង្រឹង និងពង្រីកអាជីវកម្មវារីវប្បកម្មដេីម្បីឈានឆ្ពោះទៅទីផ្សារប្រកួតប្រជែងនៅក្នុងតំបន់។ ជាលទ្ធផល កម្មវិធីកិច្ចសន្ទនានេះបានផ្តល់នូវចំណេះដឹង និង ដំណោះស្រាយដែលបានស្នើឡើងសម្រាប់វិស័យវារីវប្បកម្មដូចជា:
១) ដំណោះស្រាយនៅក្នុងផ្នែកផលិតកម្ម
២) ដំណោះស្រាយជួយដល់ការកែច្នៃ
៣) ដំណោះស្រាយ ផ្នែកទីផ្សារ និងហិរញ្ញវត្ថុ
៤) ដំណោះស្រាយ ផ្នែកបរិស្ថាន