បុគ្គលិកស្នាក់ការកណ្តាល និងការិយាល័យចល័តខេត្តកំពង់ចាមបានចូលរួមផ្សព្វផ្សាយផលិតផល សេវាកម្ម របស់ធនាគារនៅក្នុងកម្មវិធី កិច្ចសន្ទនាអាជីវកម្មវារីប្បកម្មថ្នាក់តំបន់
26 មីនា 2024
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បុគ្គលិកស្នាក់ការកណ្តាល និងការិយាល័យចល័តខេត្តកំពង់ចាមបានចូលរួមផ្សព្វផ្សាយផលិតផល សេវាកម្ម របស់ធនាគារនៅក្នុងកម្មវិធី កិច្ចសន្ទនាអាជីវកម្មវារីប្បកម្មថ្នាក់តំបន់ ដែលប្រារព្ធឡើងនៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ។
កម្មវិធីនេះរៀបចំសហការដោយ គម្រោងហាវែស, សមាគមវារីប្បករ, គម្រោងខាស់ ដែលមានអ្នកចូលរួមមកពីក្រសួងស្ថាប័ន ភាគីពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុន សមាគម និងសហគមន៍សរុបប្រមាណ ១៥០ នាក់។ កិច្ចសន្ទនាបានផ្តោតលើខ្លឹមសារសំខាន់ៗរួមមាន៖ បង្ហាញពីបញ្ហាប្រឈម ដំណោះស្រាយ និងឱកាសនៅក្នុងវិស័យទីផ្សារ ជលផល និងវារីវប្បកម្ម ដល់ភាគណីពាក់ព័ន្ធក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ដូចជា អ្នកចិញ្ចឹមត្រី ទីតាំងប្រមូលផ្ដុំ អ្នកកែច្នៃ ដើម្បី ពង្រឹងគុណភាពត្រីខ្មែរអោយមានឧត្ដមភាពទីផ្សារ និងការធ្វើផែនការពាណិជ្ជកម្ម ដើម្បីផ្គត់ផ្គង់ត្រីក្នុងស្រុក និងក្រៅប្រទេស។