ក្រុមការងារបច្ចេកទេសនៃគណៈកម្មការគាំទ្រគោលនយោបាយ បានចុះបណ្តុះបណ្តាលបំប៉នបន្ថែមលើបច្ចេកទេសដាំដុះបន្លែក្នុងផ្ទះសំណាញ់ដល់បណ្តាកសិករ

28 មីនា 2024

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រុមការងារបច្ចេកទេសនៃគណៈកម្មការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ បានចុះបណ្តុះបណ្តាលបំប៉នបន្ថែមលើបច្ចេកទេសដាំដុះបន្លែក្នុងផ្ទះសំណាញ់ដល់បណ្តាកសិករដែលកំពុងអនុវត្តន៍គម្រោងកសិកម្មឆ្លាតវៃរបស់ធនាគារARDB នៅកសិដ្ឋានជ័យធំ ស្ថិតនៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ដែលមានអ្នកចូលរួមចំនួន១៧នាក់ ស្រី៧នាក់ ក្នុងនោះក៏មានកសិករមកពីឃុំកំពង់អំពិល ស្រុកខ្សាច់កណ្តាលផងដែរ។