ឯកឧត្តមបណ្ឌិត កៅ ថាច បានចុះត្រួតពិនិត្យការប្រមូលទិញស្រូវ និងពិនិត្យខ្សែច្រវ៉ាក់ផលិតកម្មកិនស្រូវ នៅតាមបណ្តារោងម៉ាស៊ីន កិនស្រូវមួយចំនួនស្ថិតនៅក្នុង ខេត្តកំពង់ធំ

28 មីនា 2024

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០២៤ ÷ ក្នុងដំណើរបំពេញបេសកកម្ម មកខេត្តព្រះវិហារ ដើម្បីចូលរួមពិធីចងសម្ព័ន្ធមេត្រីភាពរវាង ARDB និងកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងធំអន្តរាគមន៍លេខ៣ , ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានឆ្លៀតពេលចុះត្រួតពិនិត្យការប្រមូលទិញស្រូវ និងពិនិត្យខ្សែច្រវ៉ាក់ផលិតកម្មកិនស្រូវ នៅតាមបណ្តារោងម៉ាស៊ីន កិនស្រូវមួយចំនួនស្ថិតនៅក្នុង ខេត្តកំពង់ធំ រួមមាន៖÷
១. រោងម៉ាស៊ីនកិនស្រូវ ភូមិយើង
២.រោងម៉ាស៊ីនកិនស្រូវ យូ ឃីម
៣.រោងម៉ាស៊ីនកិនស្រូវ សេក មាស
៤.រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន AMRU Rice។
ក្នុងនោះ ឯកឧត្តមបណ្ឌិតប្រតិភូ បានបន្តចុះពិនិត្យ ការប្រមូលទិញគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនសានតាណា អា ហ្គ្រោប្រដាក់ ឯ.ក ដែលមានទីតាំងនៅក្នុងខេត្តព្រះវិហារផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមប្រតិភូ បន្តលើកទឹកចិត្តអោយម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុន ទាំងអស់បន្តជួយទិញស្រូវ និងស្វាយចន្ទី ពីបងប្អូនប្រជាកសិករអោយអស់ពីលទ្ធភាព និងគោរពតាមតម្លៃទីផ្សារ និង ចូលរួមធានាតំលៃស្រូវ និងស្ថេរភាពទីផ្សារស្រូវជូនដល់បងប្អូនប្រជាកសិករផងដែរ។