ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះពិនិត្យ ការដាំដុះខ្ទឹមស្លឹក នៅហគមន៍អភិវឌ្ឍកសិកម្ម ទឹកហួតជ័យក្តីសង្ឃឹម

7 មេសា 2024

ខេត្តកំពង់ឆ្នាំង- ស្រុករលាប្អៀ ៖ ល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤៖ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះពិនិត្យ ការដាំដុះខ្ទឹមស្លឹក នៅហគមន៍អភិវឌ្ឍកសិកម្ម ទឹកហួតជ័យក្តីសង្ឃឹម ដែលមានអស័យដ្ឋានស្ថិតនៅភូមិត្រពាំងក្រពើ ឃុំទឹកហួត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្ន សហគមន៍ មានផ្ទៃដីដាំដុះ សរុប ៨៧ហិកតា និងមាន សមាជិក១១៥០នាក់។ ផលដំណាំចម្បង របស់សហគមន៍ គឺ ដាំស្លឹកខ្ទឹម សម្រាប់ផ្គត់ផ្គង់ចូលទីផ្សារក្នុងស្រុក។
បន្ទាប់មក ឯកឧត្តមបណ្ឌិត និងសហការី បានអញ្ជើញចុះពិនិត្យកសិដ្ឋានដាំដុះបន្លែចំរុះ និងម្ទេស ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្តាលផងដែរ។