មន្ត្រីជំនាញរបស់ធនាគារបានទទួលជួបប្រជុំជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

9 មេសា 2024

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), មន្ត្រីជំនាញរបស់ធនាគារបានទទួលជួបប្រជុំជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាលើការចូលរួមសហហិរញ្ញប្បទាន និងការផ្តល់ជំនួយបច្ចេកទេស សម្រាប់ទ្រទ្រង់ដល់ការអនុវត្តគម្រោងហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodian Climate Financing Facility, CCFF)។ គម្រោង CCFF ជាកម្មវិធីថ្នាក់ជាតិ មានទំហំវិនិយោគសរុបប្រមាណ ១០០ លានដុល្លារអាម៉េរិកដែលស្ថិតក្រោមមូលនិធិអាកាសធាតុបៃតង (GCF) ព្រមទាំងទទួលបានការគាំទ្រអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា, នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។