ក្រុមការងារ ARDB បានទទួលជួបជាមួយតំណាង Mekong Strategic Capital (MSC)

25 មេសា 2024

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ក្រុមការងារ ARDB បានទទួលជួបជាមួយតំណាង Mekong Strategic Capital (MSC) ដើម្បីពិភាក្សាលើការអនុវត្តការងារ និងជំហានបន្ទាប់ ក្នុងក្របខ័ណ្ឌនៃការអនុវត្តគម្រោងហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodian Climate Financing Facility-CCFF) ដែលស្ថិតក្រោមមូលនិធិអាកាសធាតុបៃតង (Green Climate Fund, GCF) និងមានការគាំទ្រអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា, នាថ្ងៃព្រហស្បតិ៍ ០២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។