ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំក្រុមការងារទូរទស្សន៍អនឡាញរបស់ធនាគារ ARDB ដោយមានការចូលរួមពីទីប្រឹក្សាបច្ចេកទេស ផងដែរ

6 ឧសភា 2024

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំក្រុមការងារទូរទស្សន៍អនឡាញរបស់ធនាគារ ARDB ដោយមានការចូលរួមពីទីប្រឹក្សាបច្ចេកទេស ផងដែរ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងផ្តល់ការណែនាំបន្ថែម ក្នុងគោលដៅពន្លឿនការផ្សព្វផ្សាយអំពីព័ត៌មានកសិកម្ម និងបច្ចេកទេសនានា ជាដើម ដើម្បីជាប្រយោជន៍ដល់ប្រជាកសិករ សហគមន៍កសិកម្ម និងសាធារណៈជន។