ឯកឧត្តមបណ្ឌិត កៅ ថាច បានអនុញ្ញាតទទួលជួបអគ្គលេខាធិការដ្ឋាននៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ (ADFIAP)
13 ឧសភា 2024
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), អមដោយឯកឧត្តមអគ្គនាយករង និងសហការី, បានអនុញ្ញាតទទួលជួបអគ្គលេខាធិការដ្ឋាននៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ (ADFIAP) ដែលដឹកនាំដោយ លោក Enrique Florencio សម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅអគារការិយាល័យកណ្តាលរបស់ធនាគារ ARDB។ ឯកឧត្តមបណ្ឌិត កៅ ថាច បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅនូវការមកដល់របស់ អគ្គលេខាធិការដ្ឋាននៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ ក្នុងការចូលរួមរៀបចំកិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧។ ក្នុងជំនួបនេះដែរ, ឯកឧត្តមបណ្ឌិត កៅ ថាច និងលោក Enrique Florencio បានពិភាក្សាលើប្រធានបទនៃការប្រែប្រួលអាកាសធាតុ ដែលជាប្រធានបទចម្បងសម្រាប់កិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧។