ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យស្តុកស្រូវអង្កររបស់ក្រុមហ៊ុនបៃតង នៅខេត្តបាត់ដំបង និងបន្តចុះជួបពិភាក្សាការងារជាមួយប្រធានសហគមន៍កសិកម្មតាសីសាមគ្គី នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង
16 កក្កដា 2024
បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តបេសកកម្មចុះពិនិត្យស្តុកស្រូវអង្កររបស់ក្រុមហ៊ុនបៃតង នៅខេត្តបាត់ដំបង និងបន្តចុះជួបពិភាក្សាការងារជាមួយប្រធានសហគមន៍កសិកម្មតាសីសាមគ្គី នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង អំពីយុទ្ធសាស្រ្តពង្រាយទីផ្សារបន្លែសុវត្ថិភាព និងបណ្តាញកសិករនៅតាមខេត្តគោលដៅសំខាន់ៗ ដេីម្បីរក្សាស្ថិរភាពតម្លៃបន្លែលេីទីផ្សារ។ បច្ចុប្បន្ន សហគមន៍ផលិតបន្លែស្លឹកបានប្រមាណពី ៤០០ ទៅ ៥០០ គីឡូក្រាមក្នុង១ថ្ងៃ ជីរណា ប្រមាណ ១០០០ ទៅ ១៥០០ គីឡូក្រាមក្នុង១ថ្ងៃ និងផ្សិតចំបេីងទាំង៣ទីតាំង ប្រមាណ៩០គីឡូក្រាមក្នុង១ថ្ងៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅខេត្តបាត់ដំបង បន្ទាយមានជ័យ ក្រុងប៉ោយបែត សៀមរាប និងរាជធានីភ្នំពេញ។
តាមការបញ្ជាក់របស់ប្រធានសហគមន៍បានឧ្យដឹងថា ដោយទទួលបានការកាំទ្រឥណទានពីធនាគារពីធនាគារ ARDB ផ្តល់ជូនសហគមន៍ សម្រាប់ពង្រីកមុខរបរដាំដុះបន្លែសុវត្ថិភាព បានធ្វើអោយជីវភាពកសិករដែលជាសមាជិករបស់សហគមន៍មានភាពធូរធារ និងបានល្អប្រសើរ។