ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទានជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

19 កក្កដា 2024

នាព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទានជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។ ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា និងមានការអញើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ក្រោមកិច្ចព្រមព្រៀងនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាចទទួលបានសេវាធានាឥណទានពីសាជីវកម្មធានាឥណទានកម្ពុជា សម្រាប់គម្រោងដែលធនាគារ ARDB កំពុងអនុវត្ត និងត្រៀមនឹងអនុវត្តនាថ្ងៃអនាគត។