នៅទីស្នាក់ការកណ្តាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានរៀបចំកិច្ចប្រជុំបុគ្គលិកប្រចាំឆមាសទី១ ឆ្នាំ២០២៤

30 កក្កដា 2024

កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានរៀបចំកិច្ចប្រជុំបុគ្គលិកប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក និងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ ARDB ដើម្បីពង្រឹងស្មារតីនៃការបំពេញការងាររបស់បុគ្គលិក និងបញ្ជ្រាបឱ្យកាន់តែច្បាស់អំពីទិសដៅរួមរបស់ស្ថាប័ន ក្នុងគោលបំណងឱ្យបុគ្គលិករៀបចំផែនការសកម្មភាពរបស់ខ្លួនស្របជាមួយទិសដៅរបស់ស្ថាប័ន។