ឯកឧត្ដម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អនុញ្ញាត ឯកឧត្ដមបណ្ឌិត កៅ ថាច ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

30 កក្កដា 2024

នៅព្រឹក ថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។
ក្នុងឱកាសនោះ ឯកឧត្ដម មានប្រសាសន៍លើកឡើងអំពីគម្រោងពាក់ព័ន្ធមួយចំនួន សម្រាប់ធនាគារ ARDB អាចចូលរួមសហការនាពេលខាងមុខ។