ក្រុមប្រឹក្សាវិន័យនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំកិច្ចប្រជុំ
26 កក្កដា 2024
ក្រុមប្រឹក្សាវិន័យនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដើម្បីពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់បុគ្គលិក ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពក្នុងការបំពេញការងារស្របតាមផែនការរបស់ធនាគារ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។