ធនាគារ ARDB បានអញ្ជើញចុះអនុស្សារណៈរួមគា្ន និង សមាគមឥណទានជនបទក្នុងវិស័យកសិកម្មសម្រាប់អាស៊ី ប៉ាស៊ីហ្វីក APRACA
9 សីហា 2024
សៀមរាប៖នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មARDB បានអញ្ជើញចុះអនុស្សារណៈរួមគា្ន និង សមាគមឥណទានជនបទក្នុងវិស័យកសិកម្មសម្រាប់អាស៊ី ប៉ាស៊ីហ្វីក APRACA។ អត្ថប្រយោជន៍ នៃការចុះអនុស្សារណៈ ដែលធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នឹងទទួលបានគឺ ស្របទៅតាម យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ និង វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ ហើយមជ្ឈមណ្ឌលឧត្តមភាពដែល ARDBជាសមាជិក នៅក្នុងស្ថាប័នសមាជិក APRACAនេះ នឹងផ្តល់បន្ថែមសម្រាប់ការពង្រឹងសមត្ថភាពរបស់បុគ្គលិកក្នុងការរៀបចំយន្តការក្នុងការផ្តល់ហិរញ្ញប្បទានជនបទ ពង្រឹងជំនាញបច្ចេកទេស និងរួមចំណែកក្នុងការកសាងមុខមាត់ និងកិត្យានុភាពរបស់ខ្លួន។ មជ្ឈមណ្ឌលឧត្តមភាព នឹងពង្រឹងសមត្ថភាពរបស់ APRACA បន្ថែមទៀតក្នុងការពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុជនបទ ការច្នៃប្រឌិត និងការរចនាគំរូហិរញ្ញវត្ថុជនបទប្រកបដោយភាពច្នៃប្រឌិត។ ជាងនេះទៅទៀត ក្នុងនាមជាសមាជិករបស់ APRACA ធនាគារអភិវឌ្ឍន៍ជនបទនិង កសិកម្ម នឹងទទួលអត្ថប្រយោជន៍នៃការផ្លាស់ប្តូរបទពិសោធន៍ចំណេះដឹង និងបទពិសោធន៍ក្នុងការផ្តល់ហិរញ្ញប្បទានជនបទ ក្នុងវិស័យកសិកម្មពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។