ឯកឧត្ដមបណ្ឌិត កៅ ថាច បានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

29 សីហា 2024

នៅ​រសៀល​ ថ្ងៃ​ព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤​ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការលើការធ្វើសន្ទស្សន៍ថ្លៃទំនិញ ការងារប្រតិបត្តិការដែលមានកិច្ចធានា ការសហការក្នុងការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច និងកិច្ចសហប្រតិបត្តិការដទៃទៀត នៅទីស្តីការក្រសួងពាណិជ្ជកម្ម​។