ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំសហការី ទស្សនកិច្ចសិក្សា និងស្តាប់បទបង្ហាញពីបច្ចេកវិទ្យាថ្មី និងទំនើប ក្នុងការយក ស្ទីមស៊ែល ( Stem Cell)

20 កញ្ញា 2024

តបតាមការអញ្ជើញរបស់មន្ទីពេទ្យ CELL LIFE BANK នៅទីក្រុងក្វាងចូវ ប្រទេសចិន, នៅរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ទស្សនកិច្ចសិក្សា និងស្តាប់បទបង្ហាញពីបច្ចេកវិទ្យាថ្មី និងទំនើប ក្នុងការយក ស្ទីមស៊ែល ( Stem Cell) ដើម្បីព្យាបាលជំងឺផ្សេងៗ មានមហារីក ,ស្ត្រីពិបាកយកបុត្រ, ភ្នែកស្រវាំង, ជំងឺស្ទះសរសៃឈាម (Stroke) ជាដើម និងថែរក្សាសម្ផស្ស នៅទីស្នាក់ការកណ្តាលរបស់មន្ទីពេទ្យ cell life bank ។
តាមការអោយដឹងត្រួសៗ ពីតំណាងមន្ទីពេទ្យ បានអោយដឹងថា មន្ទីពេទ្យ បាន ចាប់ផ្តើមបង្កើតឡើងតាំងពីឆ្នាំ ១៩៥៦ ហើយក្រោយមកមន្ទីពេទ្យ បានធ្វើកិច្ចសសហប្រតិបត្តិការជាមួយមន្ទីពេទ្យ និងមជ្ឈមណ្ឌលស្រាវជ្រាវធំៗ នៅសហរដ្ឋអាមេរិក ដើម្បី សិក្សាលើការបង្កើត និងស្រាវជ្រាវ លើ ការយកសំណាក ស្ទីមស៊ែល (Stem Cell) របស់មនុស្ស មកព្យាបាលលើអ្នកជំងឺ ។ ជាក់ស្តែង មានអ្នកជំងឺប្រមាណជាង ១០ម៉ឺន ករណី ត្រូវ បានទទួលការព្យាបាលដោយជោគជ័យ តាមរយៈការចាក់ ស្ទីមស៊ែល (Stem Cell) នេះ។

យកឱកាសនេះ, ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានធ្វើការអញ្ជើញ ភាគីខាងមន្ទីពេទ្យ ដោយសហការជាមួយភាគីពាក់ព័ន្ធដើម្បីពិនិត្យលទ្ធភាពធ្វើការវិនិយោគនៅប្រទេសកម្ពុជាផងដែរ។