ក្រុមហ៊ុនអាណាចក្រផលិតផលខ្មែរ បានទទួលការអនុញ្ញាតដើម្បីធ្វើបទបង្ហាញអំពីទស្សនៈវិស័យរបស់ខ្លួន

19 កញ្ញា 2024

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នំា២០២៤នេះ ក្រុមហ៊ុនអាណាចក្រផលិតផលខ្មែរ បានទទួលការអនុញ្ញាតដើម្បីធ្វើបទបង្ហាញអំពីទស្សនៈវិស័យរបស់ខ្លួនស្តីអំពីការរៀបចំឱ្យមានប្រព័ន្ធទីផ្សារបោះដុំបន្លែ និងផលិតផលកសិកម្មក្នុងស្រុក ដើម្បីជួយលើកកម្ពស់ការផលិតប្រកបដោយគុណភាព​ មាននិរន្តរភាព​និងតម្លៃសមរម្យផ្តល់ជូនអតិថិជន អ្នកលក់បន្ត ភោជនីយដ្ឋាន ​សណ្ឋាគារ នៅក្នុងប្រទេស​ និងក៍ដូចជាធ្វើការនាំចេញទៅក្រៅប្រទេស។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅទីស្តាក់ការកណ្តាលរបស់ធនាគារ ARDB ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអក្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសហការីរបស់ធនាគារ ARDB ។
នៅក្នុងការធ្វើបទបង្ហាញនោះផងដែរ, ឯកឧត្តមបណ្ឌិត ប្រតិភូបានផ្តល់ការណែនាំ ក៍ដូចជាគំាទ្រជាគោលការណ៍ និងជួយសម្របសម្រួលទំនាក់ទំនងរវាង អាណាចក្រផលិតផលខ្មែរ និងសហគមន៍ដំាបន្លែ ចិញ្ចឹមសត្វ ដែលជាអតិថិជនដៃគូរបស់ធនាគារ ARDB ដើម្បីសហការជំរុញលើគម្រោងការនេះ៕