សេចក្តី​ជូនដំណឺង

1 កញ្ញា 2017

ធនាគារ​អភិវឌ្ឍន៍​ជនបទ ​៖ ធនាគារអភិវឌ្ឍន៍ជនបទ (ធ.អ.ជ.) មានកិត្តិយសសូមជូនដំណឹងដល់សាធារណៈជន និងអតិថិជន ទាំងអស់ជ្រាបថា៖
ថ្មីៗនេះ មានជនខិលខូចមួយចំនួនតូចមានបំណងកេងចំណេញពីគម្រោងពិសេសរបស់រាជរដ្ឋាភិ-បាល ដោយទារកម្រៃពីបណ្តាម្ចាស់រោងម៉ាស៊ីនកិនស្រូវ ជាថ្នូរនឹងការទទួលបានឥណទានក្រោមគម្រោងពិសេសនេះពីធនាគារអភិវឌ្ឍន៍ជនបទ ដែលការទារកម្រៃនេះ គឺមិនស្របច្បាប់ ធ្វើឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេស ធនាគារអភិវឌ្ឍន៍ជនបទ។
ដូចនេះប្រសិនបើមានជនខិលខូចណាមួយបានធ្វើការទំនាក់ទំនងដូចបានររៀបរាប់ខាងលើ សូមម្ចាស់រោងម៉ាស៊ីនស្រូវទាំងអស់ធ្វើការកំណត់អត្តសញ្ញាណជននោះឱ្យបានច្បាស់លាស់ រួចជូនដំណឹងមកធនាគារអភិវឌ្ឍន៍ជនបទ ឬ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ធនាគារអភិវឌ្ឍន៍ជនបទ សូមបញ្ជាក់ជូនជាថ្មីថា ធនាគារអភិវឌ្ឍន៍ជនបទមិនយកកម្រៃណាមួយ ក្រៅពីកម្រៃផ្លូវការឡើយ ហើយការស្នើសុំឥណទានអតិថិជនគួរទំនាក់ទំនងដោយផ្ទាល់មកធនាគារអភិវឌ្ឍន៍ជនបទ ដោយមិនចាំបាច់ឆ្លងកាត់អន្តរការីណាមួយឡើយ។