សេចក្តីប្រកាសព័ត៌មានលើកទី២

12 កញ្ញា 2017

សេចក្តីប្រកាសលើកទី២
លើសំណើចូលរួមក្នុងគម្រោងសាងសង់ឃ្លាំង និងឡសម្ងួតស្រូវ
ក្នុងតំបន់ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តតាកែវ
ធនាគារអភិវឌ្ឍន៍ជនបទ សូមប្រកាសជាសាធារណៈដល់ក្រុមហ៊ុនដែលមានបទពិសោធន៍ពាក់ព័ន្ធ វិស័យស្រូវ-អង្ករ ជ្រាបថា៖ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ធនាគារអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីជូនដំណឹងស្តីពី សំណើចូលរួមក្នុងគម្រោងអភិវឌ្ឍន៍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវចាប់ពី ៥០ ០០០តោន ឡើងទៅ និងឡសម្ងួតស្រូវដែលមានសមត្ថភាពសម្ងួតបាន ចាប់ពី ១៥០០តោនឡើងទៅក្នុងមួយថ្ងៃ តាមទីតាំងនៃខេត្តចំនួន៣ គឺ
ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តតាកែវ។ រហូតដល់ថ្ងៃផុតកំណត់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ធនាគារអភិវឌ្ឍន៍ជនបទទទួលបានការស្នើសុំចូលរួមគម្រោងសាងសង់ឃ្លាំង និងឡសម្ងួតស្រូវ បានតែចំនួន៤ក្រុមហ៊ុនតែប៉ុណ្ណោះក្នុងបីតំបន់។

អាស្រ័យហេតុនេះ ធនាគារអភិវឌ្ឍន៍ជនបទ សូមធ្វើការជូនដំណឹងជាលើកទី២ ដល់ក្រុមហ៊ុនដែលមានបទពិសោធន៍ពាក់ព័ន្ធ វិស័យស្រូវ-អង្ករ ដែលមានបំណងដាក់សំណើចូលរួមក្នុងគម្រោងខាងលើ សូមមេត្តារួសរាន់ដាក់សំណើគម្រោង និងផែនការអាជីវកម្មលម្អិត រួមទាំងគម្រោងការផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស មកធនាគារអភិវឌ្ឍន៍ជនបទឱ្យបានមុន ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧។
សូមក្រុមហ៊ុនដែលមានបទពិសោធន៍ពាក់ព័ន្ធ វិស័យស្រូវ-អង្ករ ជ្រាបជាព័ត៌មាន។


RELATED Tags