ប្រាក់បញ្ញើមានកាលកំណត់

ធនាគារ ARDB អាចធ្វើឱ្យប្រាក់របស់លោកអ្នកបង្កើនប្រាក់ចំណូល ហើយដឹងច្បាស់អំពីចំនួនទឹកប្រាក់ដែលលោកអ្នក​នឹងទ​ទួលបាន។ សូមជ្រើសរើសកាលកំណត់ដាក់ប្រាក់បញ្ញើ​ជាមួយ ARDB ដែលមានរយៈពេលពី ១ ទៅ ២៤ខែ នៅក្នុងគណនីបញ្ញើមានកាលកំណត់ ដើម្បី​ទទួលបានការប្រាក់​ក្នុងអត្រា​ប្រកួតប្រជែង។

 ប្រាក់បញ្ញើមានកាលកំណត់  
រយៈពេល
អត្រាការប្រាក់ប្រចាំឆ្នាំ ( នៅ​ចុងគ្រា )
ដុល្លារ រៀល
ប្រាក់បញ្ញើមានកាលកំណត់
(រូបវន្តបុគ្គល)
១ខែ ២,៥០% ០,០០%
៣ខែ ៣,០០% ៤,០០%
៦ខែ ៣,៥០% ៤,០០%
៩ខែ ៣,៥០% ៤,០០%​
១២ខែ ៤,០០% ៤,០០%
២៤ខែ ៤,០០% ៤,០០%
ប្រាក់បញ្ញើមានកាលកំណត់
(នីតិបុគ្គល)
១ខែ ២,៥០% ០,០០%
៣ខែ ៣,០០% ៤,០០%
៦ខែ ៣,៥០% ៤,០០%
៩ខែ ៣,៥០% ៤,០០%​
១២ខែ ៤,០០% ៤,០០%
២៤ខែ ៤,០០% ៤,០០%

ឯកសារតម្រូវសម្រាប់

  • នីតិបុគ្គល
  • រូបវន្តបុគ្គល
  • ពាក្យសុំបើគណនីជានីតិបុគ្គល (ទម្រង់របស់ធនាគារ)
  • អត្តសញ្ញាណប័ណ្ណ​ ឬ​លិខិតឆ្លងដែន​ច្បាប់​ដើម​របស់​ហត្ថលេខី​ទទួល​សិទ្ធិ​
  • អនុស្សារណៈ​ និង​ លក្ខន្តិកៈ​ច្បាប់​ដើម​ និង​ចុង​ក្រោយបង្អស់​ដែល​បាន​ចុះហត្ថលេខា​ដោយ​នាយក​ក្រុមហ៊ុន​
  • វិញ្ញាបនបត្រ​ចុះបញ្ជី​ពាណិជ្ជកម្ម​/​សាជីវកម្ម​ដែល​ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម​ ឬ​វិញ្ញាបនបត្រ​ចុះបញ្ជី​ប្រភេទ​ QR​កូដ​
  • សេចក្តីសម្រេច​ក្រុមប្រឹក្សាភិបាល​ច្បាប់​ដើម​ក្នុង​ការ​តែងតាំង​ហត្ថលេខី​ និង​អណ​ត្តិ​គណនី​
  • អត្តសញ្ញាណប័ណ្ណ​ ឬ​លិខិតឆ្លងដែន​ច្បាប់​ដើម​របស់​នាយក​ក្រុមហ៊ុន​ និង​ម្ចាស់​ភាគហ៊ុន​
  • ពន្ធ​ប៉ាតង់​អាជីវកម្ម​ (​ប្រសិនបើ​មាន​)​
  • អាជ្ញាបណ្ណ​អាជីវកម្ម​ចេញ​ដោយ​ក្រសួង​និង​/​ឬ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ (​ប្រសិនបើ​មាន​)​​
  • បញ្ញើដំបូងអប្បបរិមា ៥០០ដុល្លារ ឬ ​លានរៀល
  • ពាក្យសុំបើកគណនីជារូបវ័ន្តបុគ្គល (ទម្រង់របស់ធនាគារ)
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
  • ប្រាក់បញ្ញើដំបូងអប្បបរមា ៥០០ ដុល្លារ ឬ ២លាន រៀល