សេវាធនាគារតាមទូរស័ព្ទដៃ


សេវាធនាគារតាមទូរស័ព្ទដៃ ARDB Mobile App ជាសេវាធនាគារឌីជីថលដែលមានភាពងាយស្រួល រហ័ស ហើយសុវត្ថិភាព។ ARDB Mobile App ជាកម្មវិធីតាមទូរស័ព្ទដែលអាចទាញយកកម្មវិធីមកប្រើដោយឥតគិតថ្លៃក្នុង Play Store និង App Store ដើម្បីគ្រប់គ្រងសាច់ប្រាក់ ប្រតិបត្តិការសេវាធនាគារបានច្រើនយ៉ាងតាមទូរស័ព្ទដៃរបស់អ្នកដោយមិនចាំបាច់មកដល់សាខាឡើយ។

អត្ថប្រយោជន៍ទទួលបាន

  • ងាយស្រួលក្នុងការធ្វើប្រតិបត្តិការ និងចំណាយពេលវេលាតិច
  • កាត់បន្ថយហានិភ័យទទួលសាច់ប្រាក់ក្លែងក្លាយនិងហា​និភ័យក្នុងការប្រើប្រាស់សាច់ប្រាក់
  • ទទួលបានឱកាសប្រើប្រាស់សេវាផ្សេងទៀតរបស់ធនាគារ ARDB ដូចជា ត្រួតពិនិត្យសាច់ប្រាក់ក្នុងគណនី បញ្ចូលកាតទរស័ព្ទ ងាយស្រួល និងមានសុវត្ថិភាពសម្រាប់ការផ្ទេរនិងទូរទាត់សាច់ប្រាក់ក្នុងស្រុក…ជាដើម។
  • ទទួលបានសារជូនដំណឹងរាល់ពេលមានប្រតិបត្តិការគណនីណាមួយ។
ចំណាំ៖ ធនាគារ ARDB សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌ និងខចែងដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ។ ព័ត៌មានបន្ថែមសូមទាក់ទងមកធនាគារ ARDB ដែលនៅជិតលោកអ្នក ឬទូរស័ព្ទមកលេខ ០២៣​ ២២០ ៨១០/៨១១។