កម្មវិធីចុះផ្សព្វផ្សាយគោលការណ៍ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដំណាក់កាលទី២ ជូនដល់សមាជិកសមាគមន៍ មៀនប៉ៃលិន

23 មីនា 2022

ខេត្តប៉ៃលិន៖

ល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
(#ARDB) និងសហការី បានបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ជូនដល់សមាជិកសមាគមន៍មៀនប៉ៃលិន។
ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការរំលឹកជូនអំពីសវតានៃគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដំណាក់កាលទី១ ចំនួន ៥០ លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងបានជម្រាបបន្ថែមអំពីគោលដៅនៃគម្រោងហិរញ្ញប្បទាន ចំនួន ៥០ លានដុល្លារដំណាក់កាលទី២នេះផងដែរ។ យកឱកាសនោះ ឯកឧត្តមបណ្ឌិត បានធ្វើការពន្យល់ពី៖
  • គោលការណ៍ឥណទាន ក្នុងគម្រោងឥណទានពិសេសនេះ
  • អំពីទ្រព្យធានាបំណុល ដើម្បីទទួលបានឥណទានថ្មី ឬ ឥណទានបន្ថែម
  • អំពីលក្ខខណ្ឌមួយចំនួនសម្រាប់សមាជិកសមាគមន៍មៀនប៉ៃលិន ចាំបាច់ត្រូវបំពេញ ដើម្បីចូលក្នុងលក្ខខណ្ឌទទួលបានឥណទាន។
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានលើកយកព័ត៍មានទីផ្សារជាពិសេសលើបញ្ហាមៀនប៉ៃលិនផងដែរ។
ចុងបញ្ចប់ឯកឧត្តមបណ្ឌិត បានធ្វើការផ្តាំផ្ញើដល់សមាជិកសមាគមន៍ សូមមានផែនការច្បាស់លាស់ និងក្តាប់អោយបានព៍ត័មានទីផ្សារ និងជាពិសេសត្រូវចុះបញ្ជីប្រព័ន្ធ GAP អោយបានរួចរាល់ ដើម្បីមានលទ្ធភាពអាចធ្វើការលក់ចេញទៅក្រៅប្រទេសបាន ជាពិសេសទីផ្សារប្រទេសចិន។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានធ្វើការប្រគល់ជូនវត្ថុអនុស្សាវរីយ៍ ជូនដល់កសិករគំរូ នូវទូរស័ព្ទក្នុងម្នាក់ចំនួន ១គ្រឿង ដែលបានប្រើប្រាស់ឥណទានចំគោលដៅ និងពង្រីអាជីវកម្មអោយមានកំណើន។

RELATED Tags