យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកសវនកម្មផ្ទៃក្នុង ផ្នែកព័ត៌មានវិទ្យា

កាលបរិច្ឆេទ៖ 08/05/2024 - ថ្ងៃផុតកំណត់៖ 31/05/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • ចូលរួមអភិវឌ្ឍន៍កម្មវិធីសវនកម្ម និងសន្លឹកកិច្ចការសវនកម្ម ផ្នែកព័ត៌មានវិទ្យា។
  • ចូលរួមពិភាក្សា និងពិនិត្យឡើងវិញដោយផ្តោតទៅលើហានិភ័យមុននឹងចាប់ផ្តើមធ្វើសវនកម្ម។
  • ចូលរួមអនុវត្តកិច្ចការសវនកម្មផ្ទៃក្នុងទាំងអស់តាមវដ្តសវនកម្ម។
  • រក្សាទុកឯកសារសវនកម្មឱ្យបានពេញលេញ បន្ទាប់ពីបញ្ចប់កិច្ចសវនកម្មរបស់សវនដ្ឋាននីមួយៗ។
  • បញ្ចូលរបកគំហើញសវនកម្មក្នុងតារាង Audit Risk Assessment ឱ្យបានពេញលេញ។
  • ចូលរួមតាមដានការអនុវត្តតាមអនុសាសន៍សវនកម្មគ្រាមុនរបស់សវនដ្ឋាន តាមការិយបរិច្ឆេទកំណត់។
  • អនុវត្តរាល់ភារកិច្ចសវនកម្មផ្សេងៗទៀតដែលអនុប្រធាននាយកដ្ឋាន និង/ឬ ប្រធាននាយកដ្ឋានប្រគល់ឱ្យ​​​។

គុណវុឌ្ឍិនិងសមត្ថភាព

  • មានបរិញ្ញាប័ត្រព័ត៌មានវិទ្យា ឬសមមូល
  • ធ្លាប់ធ្វើការងារសវនកម្មផ្នែកព័ត៌មានវិទ្យាក្នុងគ្រឹះស្ថានហិរញ្ញវត្ថុ យ៉ាងតិច ១ឆ្នាំ
  • យល់ដឹងពីហេដ្ឋារចនាសម្ព័ន្ធបណ្តាញ, សុវត្ថិភាពព័ត៌មាន, ប្រព័ន្ធធនាគារស្នូល, ការអភិវឌ្ឍន៍កម្មវិធី, ការគ្រប់គ្រងទិន្នន័យ និងប្រព័ន្ធធនាគារឌីជីថលធនាគារ
  • យល់ដឹងអំពីគណនេយ្យ និងហិរញ្ញវត្ថុ
  • មានជំនាញក្នុងការដោះស្រាយបញ្ហា និងផ្តល់យោបល់ផ្នែកបច្ចេកវិទ្យាព័ត៌មាន
  • ក្រមសីល​ធម៌វីជ្ជាជីវៈល្អ សមត្ថភាពក្នុងការរៀនបន្តជំនាញបញ្ចេញមតិដោយពាក្យសំដី និងសំណេររឹងមាំ ជំនាញទំនាក់ទំនងការងារឯករាជ្យ និងការសម្របសម្រួល ភាពបត់បែន និង​ស្មារតីទទួលខុសត្រូវខ្ពស់
  • ចូលចិត្តស្រាវជ្រាវ និងអភិវឌ្ឍន៍ជំនាញ
  • មានភាពច្នៃប្រឌិតក្នុងការស្រាវជ្រាវ និងប្រមូលព័ត៌មាន
  • ប៉ិនប្រសប់ក្នុងការធ្វើរបាយការណ៍ និងទំនាក់ទំនងការងារ
  • ភាសា​អង់គ្លេស​អាចប្រើការបានទាំងសរសេរនិងអាន។

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។