យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកជាន់ខ្ពស់ឥណទាន
កាលបរិច្ឆេទ៖ 01/09/2022 - ថ្ងៃផុតកំណត់៖ 30/09/2022
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ N/A រូប
ទីតាំង ៖
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- លើកសំណើជូនអគ្គនាយកអំពី វិធានការទាំងឡាយ ដែលពាក់ព័ន្ធនឹងការថែរក្សាទ្រព្យសម្បត្តិ ការជួសជុលចលនទ្រព្យ និងអចលនទ្រព្យតាមសាខា និងការិយាល័យចល័ត ។
- រៀបចំផែនការថវិកាប្រចាំឆ្នាំរបស់សាខា និងការិយាល័យចល័ត
- កំណត់ភាពសមស្របគ្រប់គ្រាន់ និងប្រសិទ្ធិផលនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងលើផ្នែកគណនេយ្យរដ្ឋបាល បទដ្ឋានបច្ចេកទេស និងកិច្ចប្រតិបត្ដិការនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ។
- ពិនិត្យរបាយការណ៍ពីសកម្មភាពប្រតិបត្តិការ និងសំណើសុំផ្សេងៗពីតាមសាខា និងការិយាល័យចល័តរួមមាន៖សំណើសុំបំពេញបន្ថែមសាច់ប្រាក់ក្នុងបេឡា និងសមតុល្យគណនីនៅធនាគារដៃគូរ សំណើសុំផ្ទេរសាច់ប្រាក់ក្នុងបេឡាតូច និងសំណើសុំផ្សេងៗទាក់ទងនឹងប្រតិបត្តិការនៅតាមសាខា និងការិយាល័យចល័តដើម្បីដាក់ជូនអគ្គនាយកសម្រេច ។
- គ្រប់គ្រងប្រាក់បេឡាតូច (Petty Cash) និងរៀបចំប្រាក់ឧបត្ថម្ភតំបន់ និងប្រាក់ឧបត្ថមផ្សេងៗ
- ត្រួតពិនិត្យ និងរៀបចំឯកសារ Scan Loan ទៅនាយកដ្ឋានពាក់ព័ន្ធ
- តពិនិត្យ និងរៀបចំន Disbursement Loan តាមសាខា/ ការិយាល័យចល័ត
- រៀបចំការស្នើសុំសម្ភារៈពី សាខា/ការិយាល័យចល័ត
- ស្នើសុំលិខិតផ្សេងៗ និងទទួលលិខិតផ្សេងៗ
- ចូលរួមក្នុងការ រៀបចំបើកសាខា/ការិយាល័យចល័ត
- រៀបចំលិខិត និងកិច្ចការជាមួយនាយកដ្ឋានផ្សេងទៀត ដែលមានតម្រូវចាំបាច់ណាមួយ
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញាបត្រផ្នែក ហិរញ្ញវត្ថុ និងធនាគារ ឬ សញ្ញាបត្រប្រហាក់ប្រហែលដែលពាក់ព័ន្ធ
- មានជំនាញ និងបទពិសោធន៍ការងារទាក់ទងនឹងផ្នែកឥណទាន កាន់តែប្រសើរ។
- ចេះវិភាគ និងចុះសិក្សាលើរបាយការណ៍ផ្តល់ឥណទានដល់អតិថិជន
- អាចវាយតម្លៃ និងផ្តល់ជាអនុសាសន៍លើរបាយការណ៍ផ្តល់ឥណទានដល់អតិថិជន
- អាចវិភាគលើរបាយការណ៍ហិរញ្ញវត្ថុ
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។