យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកប្រតិបត្តិតាមជាន់ខ្ពស់ /Senior Compliance Officer
កាលបរិច្ឆេទ៖ 27/12/2023 - ថ្ងៃផុតកំណត់៖ 15/01/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- ពិនិត្យការងារប្រតិបត្តិតាមនៅតាមនាយកដ្ឋាន
- រៀបចំរបាយការណ៍ការងារប្រតិបត្តិតាមរបស់នាយកដ្ឋានដែលត្រួតពិនិត្យជូននាយកដ្ឋាន
- ពិនិត្យ និងផ្តល់យោបល់លើឯកសារពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ធនាគារ ARDB
- បំពេញការងាររដ្ឋបាលប្រចាំថ្ងៃរបស់នាយកដ្ឋានកិច្ចការគតិយុត្ត និងប្រតិបត្តិតាម
- ស្រាវជ្រាវ និងតាមដានការចេញឯកសារថ្មីរបស់ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ
- សិក្សាស្រាវជ្រាវ រៀបចំ និងតាក់តែងអត្ថបទជំនួយស្មារតី សម្រាប់ផ្សព្វផ្សាយផ្ទៃក្នុងធនាគារ ARDB
- បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់ប្រធាន។
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ ឬបរិញ្ញាបត្រផ្នែកនីតិសាស្រ្ត
- មានបទពិសោធន៍ការងារលើផ្នែកប្រតិបត្តិតាមយ៉ាងតិច ២ឆ្នាំ
- មានសមត្ថភាពលើការងារត្រួតពិនិត្យកិច្ចការប្រតិបត្តិតាម
- មានជំនាញទំនាក់ទំនងល្អ
- មានទំនួលខុសត្រូវខ្ពស់ចំពោះការងារ
- យល់ដឹងពីបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ
- មានចំណេះដឹងផ្នែកភាសាអង់គ្លេសល្អ (ស្តាប់ និយាយ អាន និងសរសេរ)
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។