យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកសវនកម្មផ្ទៃក្នុងជាន់ខ្ពស់ផ្នែកធនាគារឌីជីថល
កាលបរិច្ឆេទ៖ 26/01/2022 - ថ្ងៃផុតកំណត់៖ 27/02/2022
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- រៀបចំផែនការសវនកម្មផ្នែកធនាគារឌីជីថល ដោយអនុវត្តតាមជំហាន រួមមាន៖ ស្វែងយល់និងវាយតម្លៃបរិស្ថាន បច្ចេកវិទ្យាព័ត៌មាន និង ស្វែងយល់ពីប្រព័ន្ធធនាគារឌីជីថល
- សរសេរកម្មវិធីសវនកម្មសម្រាប់សវនដ្ឋានដែលត្រូវចុះធ្វើសវនកម្ម។
- អនុវត្តកិច្ចសវនកម្មធនាគារឌីជីថល ផ្អែកលើផែនការសវនកម្មផ្នែកធនាគារឌីជីថល (រួមមាន៖ ការគ្រប់គ្រងប្រព័ន្ធធនាគារឌីជីថល, សុវត្ថិភាពព័ត៌មានវិទ្យាលើកម្មវិធីស្រេច, ការគ្រប់គ្រងអេធីអឹមនិងសេវាធនាគារអ៊ីនធឺណែត, ការគ្រប់គ្រងប្រព័ន្ធ Switch/ CMS/Card Management)។
- ពិនិត្យលើគោលការណ៍និងនីតិវិធីគ្រប់គ្រងធនាគារឌីជីថល ដើម្បីប្រាកដថាប្រព័ន្ធមានភាពគ្រប់គ្រាន់។
- ពិនិត្យ វាយតម្លៃ កំណត់ហានិភ័យបច្ចេកវិទ្យាព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងប្រព័ន្ធធនាគារឌីជីថល, សុវត្ថិភាពព័ត៌មានវិទ្យាលើកម្មវិធីស្រេច, ការគ្រប់គ្រងអេធីអឹមនិងសេវាធនាគារអ៊ីនធឺណែត, ការគ្រប់គ្រងប្រព័ន្ធ Switch/ CMS/Card Management។
- ពិនិត្យ វាយតម្លៃ និងធ្វើតេស្តសាកល្បងលើប្រព័ន្ធ និងកម្មវិធីផ្នែកធនាគារឌីជីថល។
- ផ្តល់ការប្រឹក្សានិងការណែនាំជាអនុសាសន៍ដល់សវនដ្ឋាន ពាក់ព័ន្ធនឹងបញ្ហាការគ្រប់គ្រងហានិភ័យបច្ចេកព័ត៌មានវិទ្យា ជាពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រងប្រព័ន្ធធនាគារឌីជីថល, សុវត្ថិភាពព័ត៌មានវិទ្យាលើកម្មវិធីស្រេច, ការគ្រប់គ្រងអេធីអឹមនិងសេវាធនាគារអ៊ីនធឺណែត, ការគ្រប់គ្រងប្រព័ន្ធ Switch/ CMS/Card Management។
- ពិនិត្យលើឯកសារគាំទ្រ កំណត់ការស្វែងរករបកគំហើញ និងចេញអនុសាសន៍ដាក់ជូនប្រធាន។
- ប្រជុំពិភាក្សាក្នុងនាយកដ្ឋានមុនចេញ អនុស្សារណៈរបកគំហើញសវនកម្ម។
- ចូលរួមជាមួយថ្នាក់ដឹកនាំនាយកដ្ឋានក្នុងការរៀបចំនិងអភិវឌ្ឍន៍ផែនការសវនកម្មរបស់ធនាគារ។
- ធ្វើរបាយការណ៍សង្ខេបស្តីពីការចុះធ្វើសវនកម្ម ជូនប្រធានធនាគារ និងរបាយការណ៍ប្រចាំត្រីមាសជូនគណៈកម្មការសវនកម្ម។
- អនុវត្តរាល់ភារកិច្ចសវនកម្មផ្សេងៗទៀត ដែលប្រធាននាយកដ្ឋានប្រគល់ឱ្យ។
គុណវុឌ្ឍិនិងសមត្ថភាព
- មានបរិញ្ញាប័ត្រព័ត៌មានវិទ្យាឬសញ្ញាបត្រដែលមានតម្លៃស្មើ
- ធ្លាប់ធ្វើការងារសវនកម្មផ្នែកព័ត៌មានវិទ្យាក្នុងគ្រឹះស្ថានហិរញ្ញវត្ថុ យ៉ាងតិច២ឆ្នាំ ជាពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រងប្រព័ន្ធធនាគារឌីជីថល
- យល់ដឹងពីការគ្រប់គ្រងប្រព័ន្ធធនាគារឌីជីថល, សុវត្ថិភាពព័ត៌មានវិទ្យាលើកម្មវិធីស្រេច, ការគ្រប់គ្រងអេធីអឹមនិងសេវាធនាគារអ៊ីនធឺណែត, ការគ្រប់គ្រងប្រព័ន្ធ Switch/ CMS/Card Management
- មានជំនាញវិភាគនិងវាយតម្លៃលើហានិភ័យព័ត៌មានវិទ្យា
- មានជំនាញក្នុងការដោះស្រាយបញ្ហា និងផ្តល់យោបល់ផ្នែកបច្ចេកវិទ្យាព័ត៌មាន
- ចូលចិត្តស្រាវជ្រាវនិងអភិវឌ្ឍន៍ជំនាញ
- មានភាពច្នៃប្រឌិតក្នុងការស្រាវជ្រាវនិងប្រមូលព័ត៌មាន
- ប៉ិនប្រសប់ក្នុងការធ្វើរបាយការណ៍ និងទំនាក់ទំនងការងារ
- ភាសាអង់គ្លេសអាចប្រើការបានទាំងសរសេរនិងអាន
- សុចរិតភាព
- មានការទទួលខុសត្រូវខ្ពស់ រក្សាការសម្ងាត់វីជ្ជាជីវៈ
- ម៉ត់ចត់ និង ម៉ឺងម៉ាត់ និងមានសមត្ថភាពជំនាញ
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។