យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកគ្រប់គ្រងហានិភ័យឥណទាន

កាលបរិច្ឆេទ៖ 30/05/2024 - ថ្ងៃផុតកំណត់៖ 30/06/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • ចូលរួមគ្រប់គ្រងហានិភ័យឥណទានឱ្យស្ថិតនៅក្នុងកម្រិតដែលអាចទទួលយកបាន ដូចបានចែងនៅក្នុងឯកសារគោល    នយោបាយគ្រប់គ្រងហានិភ័យ និងឯកសារពាក់ព័ន្ធផ្សេងៗ។
  • ចូលរួម​ផ្តល់​យោបល់​​លើហានិ​ភ័​យ​ឥ​ណទាន ​ដើម្បី​ជា​​មូ​ល​ដ្ឋា​ន​ក្នុ​​ង​ការ​ផ្ត​ល់​​ឥ​ណ​ទា​ន​​​ថ្មី​​​ការ​បន្ថែម​ឥណទាន ការដក​ ឬ​ប្តូរ​ទ្រ​ព្យ​​ធា​នា​ឥ​​ណទាន ការ​ព​​ន្យា​រ​ការ​​សង​ប្រាក់ ឬ​ សំណើ​សុំ​កែ​ប្រែលក្ខខណ្ឌឥណទាន​ផ្សេងៗ​។
  • ចូលរួមកំណត់ ​និង​ធ្វើ​បច្ចុប្បន្នភាព​​​ពិន្ទុហានិភ័យ​ឥណទាន​របស់​អតិថិជន​ទាំង​អស់ដែល​នា​យ​ក​ដ្ឋា​​ន​គ្រ​ប់​គ្រ​ង​​ហា​និភ័យ បានសិក្សា និងផ្តល់យោបល់។
  • ចូលរួមផ្ដល់យោបល់​ទៅ​លើ​ការ​កំណត់​អត្រា​ការ​ប្រាក់ ​ដោយ​ផ្អែក​លើ​កម្រិត​ហានិភ័យ​ឥណទាន​តាម​ប្រ​ភេ​ទ​​​អ​តិ​ថិជន ឬ​សម្ពៀត​ឥណទាន​នីមួយៗ។
  • ចុះពិនិត្យស្ថានភាពអតិថិជនដែលទទួលបានឥណទានរួចហើយដល់ទីកន្លែងដើម្បីជាមូលដ្ឋានគ្រប់គ្រង និងកាត់បន្ថយ ហានិភ័យឱ្យកាន់តែមានប្រសិទ្ធភាព។
  • ចូលរួមសិក្សា​ស្វែងយល់ និងកំណត់នូវអត្តសញ្ញាណនៃហានិភ័យឥណទានដែលកំពុងកើតមាន ឬ អាច​កើត​​មានឡើងចំពោះធនាគារ។
  • ចូលរួមសិក្សាស្វែងយល់ និងវាយតម្លៃនូវទំហំផលប៉ះពាល់ និងភាពអាចកើតមានឡើងនៃ​ហានិភ័យ​ឥ​ណ​ទា​​ន​ដែ​លបាន កំណត់អត្តសញ្ញាណរួចហើយ។

គុណវុឌ្ឍិនិងសមត្ថភាព

  • បរិញ្ញាប័ត្រផ្នែកពាក់ព័ន្ធ ដូចជាហិរញ្ញវត្ថុ ស្ថិតិ ធនាគារ គ្រប់គ្រងអាជីវកម្ម ឬគ្រប់គ្រងហានិភ័យ
  • មានជំនាញ​និងបទពិសោធន៍​ការងារទាក់ទង​នឹងផ្នែកហានិភ័យ , ​វិស័យ​ធនាគារ​យ៉ាងតិច ១ឆ្នាំ
  • យល់ច្បាស់ពីឥណទានអចលនទ្រព្យ ឥណទានគ្រឹះស្ថានហិរញ្ញវត្ថុ ឥណទានកសិកម្ម ឥណទានពាណិជ្ជកម្ម និងឧស្សាហកម្ម ឥណទានបុគ្គល និងឥណទានផ្សេងៗ
  • ចេះ​ប្រើ​កុំព្យូទ័រ និង​កម្មវិធី Microsoft Office
  • ចេះ​និយាយ និង​សរសេរ​ភាសា​ខ្មែរ និង​អង់គ្លេស
  • យល់ដឹងអំពីផលិតផល​ហិរញ្ញវត្ថុ ,​ជំនាញ​បច្ចេកទេស ឬរបៀបគ្រប់គ្រងអាជីវកម្ម​ នៃ​វិស័យកសិកម្ម
  • យល់​ដឹង​អំពីរបៀប​បកស្រាយ​របាយការណ៍ ឬ​ព័ត៌មាន​ហិរញ្ញវត្ថុមានគំនិតច្នៃប្រឌិត និងផ្តួចផ្តើមថ្មីៗ
  • ឧស្សាហ៍ព្យាយាម​ និងយកចិត្ដទុកដាក់ចំពោះការងារ។

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។