យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកជាន់ខ្ពស់ ទទួលបន្ទុកលើកិច្ចការទិន្នន័យ FATCA​ និងAML

កាលបរិច្ឆេទ៖ 13/10/2021 - ថ្ងៃផុតកំណត់៖ 31/10/2021
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • ត្រួតពិនិត្យអតិថិជនថ្មីជាប្រចាំថ្ងៃរបស់ធនាគារ ដើម្បីធានានូវបានគ្រប់គ្រាន់ថាអតិថិជននេះមិនមានការពាក់ពន្ធ័ AML
  • ជួយមន្រ្តីអនុវត្តតាមដើម្បីរៀបចំប្រចាំថ្ងៃ,ប្រចាំសប្តាហ៍ និងប្រចាំខែ ​AML, CFIU, FATCA
  • ការត្រួតពិនិត្យការអនុវត្តតាមសម្រាប់ប្រតិបត្តិការរបស់អតិថិជនទាំងអស់ដែលទាក់ទង AML, CFIU, FATCA
  • ដើម្បីធ្វើរបាយការណ៍ទៅ ​AML, CFIU, FATCA,..etc
  • កំណត់អត្តសញ្ញាណ និងរាយការណ៍អំពីប្រតិបត្តិការគួរឱ្យសង្ស័យទៅមន្រ្តីអនុវត្តច្បាប់
  • អនុវត្តដោយយកចិត្តទុកដាក់លើប្រតិបត្តិការគួរឱ្យសង្ស័យ
  • រក្សាកំណត់ត្រា និងឯកសារនានារបស់ AML, CFIU, FATCA

គុណវុឌ្ឍិនិងសមត្ថភាព

  • បរិញ្ញាប័ត្រហិរញ្ញវត្ថុ និងច្បាប់
  • បទពិសោធន៍ការងារយ៉ាងតិច ២ឆ្នាំលើកិច្ចការទិន្នន័យ FATCA​ និង AML
  • ជំនាញកុំព្យូទ័រផ្នែក Microsoft Words, Excell , Core Banking Systems ផ្សេងៗ
  • មានការយល់ដឹងអំពីច្បាប់ បទប្បញ្ញត្តិ​ និង គោលការណ៏នែនាំរបស់ធនាគារជាតិនៃកម្ពុជា
  • យល់ដឺងពីផលិតផល និង​សេវាកម្មរបស់ធនាគារ
  • មានទំនាក់ទំនងល្អ រាក់ទាក់ ស្លូតបូត អត់ធ្មត និង ស្មោះត្រង់ មានគំនិតច្នៃប្រឌិត

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។