យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកជាន់ខ្ពស់ ផ្នែកជ្រើសរើសបុគ្គលិក និងគ្រប់គ្រងប្រព័ន្ធទិន្នន័យបុគ្គលិក
កាលបរិច្ឆេទ៖ 07/12/2023 - ថ្ងៃផុតកំណត់៖ 25/01/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- កិច្ចការប្រព័ន្ធគ្រប់គ្រងទិន្នន័យបុគ្គលិក (Human Resource Management System)
- សម្របសម្រួលប្រតិបត្តិការលើ HRMSប្រចាំថ្ងៃ និងផ្តល់ជាជំនួយបច្ចេកទេសលើការប្រើប្រាស់ផ្សេងៗ
- សិក្សាលើចំណុចខ្វះខាត និងសហការជាមួយផ្នែកពាក់ព័ន្ធក្នុងការកែសម្រួលមុខងារផ្សេងៗក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យបុគ្គលិកឱ្យមានដំណើរការល្អ
- ផ្តល់ជាជំនួយដល់ប្រធានក្នុងការផ្តួចផ្តើមបង្កើតមុខងារថ្មី ,រៀបចំនីតិវិធី,របាយការណ៍ផ្សេងៗដែលជាតម្រូវការរបស់នាយកដ្ឋានធនធានមនុស្ស និងបណ្តុះបណ្តាល
- បង្កើត Digital platformផ្សេងៗ ដើម្បីដាក់ឱ្យបុគ្គលិកប្រើប្រាស់ជំនួសទម្រង់ជា Hard Copy។
- កិច្ចការជ្រើសរើសបុគ្គលិក
- សម្របសម្រួលក្នុងការបូកសរុបផែនការជ្រើសរើសបុគ្គលិក និងរៀបចំផែនការសកម្មភាពនៃការជ្រើសរើសបុគ្គលិក
- ធានាគ្រប់សំណើសុំជ្រើសរើបុគ្គលិកទាំងអស់ មានឯកសារភ្ជាប់គ្រប់គ្រាន់ និងត្រឹមត្រូវតាមតម្រូវការ (ទម្រង់ស្នើសុំ,ពិព័ណ៌នាការងារ…)
- សម្របសម្រួលក្នុងការរៀបចំពិព័ណ៌នាការងារ (Job Description) និងដំណឹងជ្រើសរើសបុគ្គលិក តាមទម្រង់របស់ធនាគារដែលបានដាក់ឱ្យអនុវត្ត
- ទាក់ទាញបេក្ខជនដោយការលើកកម្ពស់ឱកាសការងារតាមរយៈការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងយុទ្ធសាស្ត្រផ្សេងៗទៀត
- ពិនិត្យ និងផ្តល់យោបល់លើពាក្យសុំបម្រើរការងាររបស់បេក្ខជន មុនផ្តល់ជូននាយកដ្ឋាន អង្គភាព ស្នើសុំបុគ្គលិក
- សម្របសម្រួលដល់ដំណើរការសម្ភាសន៍ និងជ្រើសរើសបេក្ខជនមានសក្តានុពល
- រៀបចំទុកដាក់ឯកសារពាក់ព័ន្ធនឹងការជ្រើសរើសបុគ្គលិកឱ្យបានត្រឹមត្រូវ
- ចូលរួមជាមួយ ពិព័រណ៍ការងារ បណ្តាញទំនាក់ទំនងបេក្ខជន ឬ ព្រឹត្តិការណ៍ផ្សេងៗ ក្នុងការស្វែងរកបេក្ខជនសក្តានុពល និងបង្កើន Brandingរបស់ស្ថាប័ន។
- កិច្ចការផ្សេងទៀត (Other task)
- ចូលរួមក្នុងការរៀបចំផែនការសកម្មភាព និងយុទ្ធសាស្រ្តផ្សេងៗរបស់ការិយាល័យ
- ចូលរួមផ្តល់យោបល់លើនីតិវិធី និងគោលការណ៍នានារបស់នាយកដ្ឋានធនធានមនុស្ស និងបណ្តុះបណ្តាល
- បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ប្រធាន
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញាបត្រគ្រប់គ្រងធនធានមនុស្ស, បរិញ្ញាបត្រគ្រប់គ្រងរដ្ឋបាល ឬ បរិញ្ញាបត្រពាក់ព័ន្ធដែលមានលក្ខណៈប្រហាក់ប្រហែល
- មានបទពិសោធន៍ផ្នែកធនធានមនុស្ស/ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សយ៉ាងតិច២ ឆ្នាំ
- ភាសាអង់គ្លេសអាចប្រើប្រាស់បាន
- ការមានជំនាញ សម្របសម្រួល ចចារ និងដោះស្រាយបញ្ហា ប្រកបដោយប្រសិទ្ធភាព
- ចេះប្រើប្រាស់កម្មវិធី Microsoft office,Word and Excel និងកម្មវិធីគ្រប់គ្រងទិន្នន័យ
- មានចំណេះដឹងផ្នែកប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRMS)
- មានចំណេះដឹងលើការបង្កើតទម្រង់ Digital ផ្សេងៗ
- សមត្ថភាពយល់ដឹងគ្រប់គ្រងដំណើរការជ្រើសរើសបុគ្គលិក
- ស្មោះត្រង់ ទទួលខុសត្រូវខ្ពស់ និងអំណត់អត់ធ្មត់ក្នុងការងារ
- សហការការងារក្រុម គោរពពេលវេលា និងមានវិន័យ
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។