យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកជាន់ខ្ពស់ ផ្នែករចនារូបភាព
កាលបរិច្ឆេទ៖ 14/03/2024 - ថ្ងៃផុតកំណត់៖ 10/04/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- រៀបចំរចនារូបភាព និងវីដេអូផ្សេងៗ អំពីការផ្សព្វផ្សាយស្លាកសញ្ញាធនាគារ Artwork ជូនពរ និងពិធីបុណ្យផ្សេងៗ អោយបានតាមពេលកំណត់។
- ចូលរួមរៀបចំកាត់ត និងចងក្រងវិដេអូសម្រាប់កម្មវិធីទូរទស្សន៍អនឡាញរបស់ធនាគារ ARDB។
- ផលិតវីដេអូ និងរចនាបទ Art Work សម្រាប់ផ្សព្វផ្សាយផលិតផល និងសេវាកម្ម។
- ផ្ដួចផ្ដើមនិងអភិវឌ្ឍន៍ Ads Art work ឬ Digital Marketing Materials ដើម្បីផ្សព្វផ្សាយក្នុងគេហទំព័រ និងបណ្ដាញសង្គមរបស់ធនាគារ។
- បំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំ។
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញាបត្រព័ត៌មានវិទ្យា ឬ សញ្ញាបត្រ Creative Design
- មានបទពិសោធន៍យ៉ាងតិច ១ឆ្នាំ ក្នុងការងារពាក់ព័ន្ធនឹង Graphic design
- មានជំនាញ Creative design
- មានជំនាញក្នុងការធ្វើផែនការផ្សព្វផ្សាយ
- មានចំណេះដឹងមូលដ្ឋានផ្នែកធនាគារ
- ស្ទាត់ជំនាញ ភាសាខ្មែរ និងភាសាអង់គ្លេស
- ចេះប្រើប្រាស់កម្មវិធី Adobe Photoshop, Illustrator
- ចេះប្រើប្រាស់កម្មវិធី Microsoft office ,Word, PowerPoint, Excel, និង SPSS
- មានគំនិតច្នៃប្រឌិត និងផ្តួចផ្តើមថ្មីៗ
- ឧស្សាហ៍ព្យាយាម និងយកចិត្ដទុកដាក់ចំពោះការងារ
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។