យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកជាន់ខ្ពស់ ដោះស្រាយវិវាទ

កាលបរិច្ឆេទ៖ 23/07/2024 - ថ្ងៃផុតកំណត់៖ 25/08/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • រៀបចំសំណុំឯកសារឥណទានជូនទៅមេធាវីសម្រាប់ដាក់ពាក្យបណ្តឹងទៅតុលាការ
  • តាមដានសំណុំរឿងក្តីអតិថិជននៅតុលាការជាមួយមេធាវីនៃធនាគារ ARDB
  • រៀបចំឯកសារ​សំណុំរឿង និងស្កែន​ឯក​សារ​ទៅ​តាមប្រភេទ​នីមួយៗនៃសំណុំ​រឿង និង​​បញ្ចូល​នៅ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង និង​រក្សាទុក​ឯកសា​រ​រឿងក្ដី
  • រៀបចំរបាយការណ៍ ហ្វាស៊ីលីធីស្ថិត​ក្នុងនីតិវិធីផ្លូវច្បាប់ ប្រចាំខែ និងបញ្ជូនទៅផ្នែកពាក់ព័ន្ធ
  • រៀបចំតាក់តែងអត្ថបទជំនួយស្មារតី និងផ្សព្វផ្សាយក្នុងព្រឹត្តិបត្របច្ចុប្បន្នភាពគតិយុត្តប្រចាំសប្តាហ៍របស់ធនាគារ

គុណវុឌ្ឍិនិងសមត្ថភាព

  • បរិញ្ញាបត្រផ្នែកនីតិសាស្រ្ត ឬបរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុ
  • មានបទពិសោធន៍ការងារលើផ្នែកប្រតិបត្តិតាមយ៉ាងតិច ២ឆ្នាំ
  • មានសមត្ថភាពក្នុងការងារដោះស្រាយវិវាទ
  • មានជំនាញទំនាក់ទំនងល្អ
  • មានទំនួលខុសត្រូវខ្ពស់ចំពោះការងារ
  • យល់ដឹងពីបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ
  • មានចំណេះដឹងផ្នែកភាសាអង់គ្លេសល្អ (ស្តាប់ និយាយ អាន និងសរសេរ)
  • មានអាយុមិនលើសពី ៣០ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យស្នើសុំបម្រើការងារ

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។