យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកជាន់ខ្ពស់ ដោះស្រាយវិវាទ
កាលបរិច្ឆេទ៖ 23/10/2024 - ថ្ងៃផុតកំណត់៖ 25/11/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- រៀបចំសំណុំឯកសារឥណទានជូនទៅមេធាវីសម្រាប់ដាក់ពាក្យបណ្តឹងទៅតុលាការ
- តាមដានសំណុំរឿងក្តីអតិថិជននៅតុលាការជាមួយមេធាវីនៃធនាគារ ARDB
- រៀបចំឯកសារសំណុំរឿង និងស្កេនឯកសារទៅតាមប្រភេទនីមួយៗនៃសំណុំរឿង និងបញ្ចូលនៅក្នុងប្រព័ន្ធគ្រប់គ្រង និងរក្សាទុកឯកសាររឿងក្ដី
- រៀបចំរបាយការណ៍ហ្វាស៊ីលីធីស្ថិតក្នុងនីតិវិធីផ្លូវច្បាប់ប្រចាំខែ និងបញ្ជូនទៅផ្នែកពាក់ព័ន្ធ
- រៀបចំតាក់តែងអត្ថបទជំនួយស្មារតី និងផ្សព្វផ្សាយក្នុងព្រឹត្តិបត្របច្ចុប្បន្នភាពគតិយុត្តប្រចាំសប្តាហ៍របស់ធនាគារ
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញាបត្រផ្នែកនីតិសាស្រ្ត ឬបរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុ
- មានបទពិសោធន៍ការងារលើផ្នែកប្រតិបត្តិតាមយ៉ាងតិច ២ឆ្នាំ
- មានសមត្ថភាពក្នុងការងារដោះស្រាយវិវាទ
- មានជំនាញទំនាក់ទំនងល្អ
- មានទំនួលខុសត្រូវខ្ពស់ចំពោះការងារ
- យល់ដឹងពីបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ
- មានចំណេះដឹងផ្នែកភាសាអង់គ្លេសល្អ (ស្តាប់ និយាយ អាន និងសរសេរ)
- មានអាយុមិនលើសពី ៣០ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យស្នើសុំបម្រើការងារ
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។