យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកជាន់ខ្ពស់ គ្រប់គ្រងទ្រព្យធានាបំណុល

កាលបរិច្ឆេទ៖ 23/10/2024 - ថ្ងៃផុតកំណត់៖ 25/11/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 2 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • វាយតម្លៃទ្រព្យធានាបំណុលស្របតាមគោលការណ៍វាយតម្លៃទ្រព្យធានាបំណុល
  • ពិនិត្យ និងតាក់តែងកិច្ចសន្យាបង្កើតហ៊ីប៉ូតែក
  • រៀបចំ និងកត់ត្រាបញ្ជីគ្រប់គ្រងទ្រព្យធានាបំណុល
  • រៀបចំបទដ្ឋានបច្ចេកទេស និងយន្តការអនុវត្តលើការវាយតម្លៃទ្រព្យធានាបំណុល
  • រៀបចំ និងតាក់តែងឯកសារសម្រាប់ធ្វើការដាក់បន្ទុកទ្រព្យធានាបំណុលនៅអាជ្ញាធរមូលដ្ឋាន និង/ឬរដ្ឋបាល សុរិយោដី
  • ពិនិត្យ និងផ្តល់យោបល់លើបញ្ហាទាក់ទងនឹងទ្រព្យធានាបំណុល ដោយផ្អែកលើមូលដ្ឋានគតិយុត្ត
  • បំពេញការងារជាមួយអាជ្ញាធរមូលដ្ឋាន និង/ឬពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យ និងតាមដានបញ្ហានានាទាក់ទងនឹងទ្រព្យធានាបំណុល
  • តាមដានបំរែបំរួលប្លង់ អចលនទ្រព្យធានាបំណុល និងធ្វើរបាយការណ៍អំពីការប្រែប្រួលនេះ ដាក់ជូនប្រធានការិយាល័យ និងឆ្លងតាមឋានានុក្រម
  • រៀបចំរបាយការណ៍ការងារអំពីទ្រព្យធានាបំណុល ដែលខ្លួនទទួលបន្ទុកជូនប្រធាន

គុណវុឌ្ឍិនិងសមត្ថភាព

  • បរិញ្ញាបត្រផ្នែកនីតិសាស្រ្ត ឬបរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុ
  • មានបទពិសោធន៍ការងារលើផ្នែកប្រតិបត្តិតាមយ៉ាងតិច ២ឆ្នាំ
  • អាចសិក្សាវាយតម្លៃ និងអាចប៉ាន់ប្រមាណនូវតម្លៃអចលនទ្រព្យនៅលើទីផ្សារ
  • មានការយល់ដឹងសញ្ញាណច្បាប់ពាក់ព័ន្ធនឹងអចលនទ្រព្យ
  • មានទំនួលខុសត្រូវខ្ពស់ចំពោះការងារ
  • យល់ដឹងពីបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ
  • មានចំណេះដឹងផ្នែកភាសាអង់គ្លេសល្អ (ស្តាប់ និយាយ អាន និងសរសេរ)
  • មានអាយុមិនលើសពី ៣០ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យស្នើសុំបម្រើការងារ

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។