យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកជាន់ខ្ពស់ នៃការិយាល័យផែនការ
កាលបរិច្ឆេទ៖ 23/10/2024 - ថ្ងៃផុតកំណត់៖ 25/11/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- ចូលរួមនិងសហការរៀបចំផែនការយុទ្ធសាស្ត្រអាជីវកម្ម ៣ឆ្នាំរំកិល (3-Years Rolling Business Plan) ដោយសម្របសម្រួលប្រមូលឯកសារពាក់ព័ន្ធពីគ្រប់នាយកដ្ឋាន អង្គភាព និងគណៈកម្មការ
- ចូលរួមផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្ត្រអាជីវកម្ម ៣ឆ្នាំរំកិល ដល់គ្រប់នាយកដ្ឋានអង្គភាព និងគណៈកម្មការ
- ចូលរួមរៀបចំផែនការសកម្មភាពលម្អិតសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តអាជីវកម្ម ៣ឆ្នាំរំកិល
- សិក្សាស្រាវជ្រាវ បង្កើតយន្តការ និងឧបករណ៍តាមដានការអនុវត្តផែនការយុទ្ធសាស្ត្រអាជីវកម្ម ៣ឆ្នាំរំកិល
- ចូលរួមពិនិត្យ សិក្សា ការវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្រ្តអាជីវកម្ម ៣ ឆ្នាំរំកិលប្រចាំត្រីមាស ឆមាស និងឆ្នាំ និងរៀបចំរបាយការណ៍ជូនថ្នាក់ដឹកនាំ
- ចូលរួមរៀបចំផែនទីចង្អុលផ្លូវ ១០ឆ្នាំ (10-Years Road Map) ដោយសម្របសម្រួលប្រមូលឯកសារពាក់ព័ន្ធ ពីគ្រប់នាយកដ្ឋាន អង្គភាព និងគណៈកម្មការ
- ចូលរួមតាមដានការអនុវត្តផែនទីចង្អុលផ្លូវ ១០ឆ្នាំ ក្នុងរយៈពេល ៣ឆ្នាំម្តង ឬតាមការចាំបាច់ ដោយសហការ ជាមួយ នាយកដ្ឋាន អង្គភាព និងគណៈកម្មការ
- ផ្សព្វផ្សាយអំពីលទ្ធផល និងវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តអាជីវកម្មរបស់ ARDB ដោយសហការជាមួយ នាយកដ្ឋានពាក់ព័ន្ធ
- ចូលរួមរៀបចំរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ដើម្បីផ្សព្វផ្សាយ និងផ្ញើជូនធនាគារជាតិនៃកម្ពុជាតាមបទប្បញ្ញត្តិដែល បានកំណត់
- បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់ប្រធាននាយកដ្ឋាន។
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ, និងធនាគារ, ការគ្រប់គ្រងធុរៈកិច្ច, ឬ សញ្ញាបត្រដែលមានតម្លៃស្មើ
- មានបទពិសោធន៍ផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងយុទ្ធសាស្ត្រ
- មានសមត្ថភាពក្នុងការរៀបចំផែនការអាជីវកម្ម និងទំនាក់ទំនងល្អជាមួយនាយកដ្ឋានដែលពាក់ព័ន្ធ
- មានសមត្ថភាពស្រាវជ្រាវការវិវត្តនៃវិស័យសេដ្ឋកិច្ច ធនាគារ និងវិស័យផ្សេងៗ
- មានសមត្ថភាពតាមដាន ពិនិត្យ និងវាយតម្លៃនៃការអនុវត្តផែនការយុទ្ធសាស្រ្តអាជីវកម្ម
- មានសមត្ថភាពក្នុងការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់នូវផែនការយុទ្ធសាស្ត្រ
- មានសមត្ថភាពក្នុងការស្វែងរកដៃគូសហការជាមួយធនាគារ
- ស្ទាត់ជំនាញ ភាសាខ្មែរ និងភាសាអង់គ្លេស
- ចេះប្រើប្រាស់កម្មវិធី Microsoft office, Word, PowerPoint, Excel, និង SPSS
- មានជំនាញក្នុងការវិភាគ ផ្តួចផ្តើមគំនិត និងច្នៃប្រឌិត
- មានជំនាញក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ data based
- ឧស្សាហ៍ព្យាយាម, យកចិត្តទុកដាក់ចំពោះការងារ និងស្រលាញ់ការងារសិក្សាស្រាវជ្រាវ
- រួសរាយរាក់ទាក់, មានទំនាក់ទំនងល្អ ក្លាហាន និងស្វាហាប់
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។