យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកជាន់ខ្ពស់ផ្នែកធនធានមនុស្ស

កាលបរិច្ឆេទ៖ 13/11/2024 - ថ្ងៃផុតកំណត់៖ 31/12/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

កិច្ចការប្រព័ន្ធគ្រប់គ្រងទិន្នន័យបុគ្គលិក (Human Resource Management System)

  • សម្របសម្រួលប្រតិបត្តិការលើ HRMSប្រចាំថ្ងៃ និងផ្តល់ជាជំនួយបច្ចេកទេសលើការប្រើប្រាស់ផ្សេងៗ
  • សិក្សាលើចំណុចខ្វះខាត និងសហការជាមួយផ្នែកពាក់ព័ន្ធក្នុងការកែសម្រួលមុខងារផ្សេងៗក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យបុគ្គលិកឱ្យមានដំណើរការល្អ
  • ផ្តល់ជាជំនួយដល់ប្រធានក្នុងការផ្តួចផ្តើមបង្កើតមុខងារថ្មី ,រៀបចំនីតិវិធី,របាយការណ៍ផ្សេងៗដែលជាតម្រូវការរបស់នាយកដ្ឋានធនធានមនុស្ស
  • ចូលរួមក្នុងការធ្វើតេស្តសាកល្បង និងផ្តល់យោបល់លើកែសម្រួល នូវមុខងារផ្សេងៗមុនដាក់ឱ្យដំណើរការ
  • បង្កើត Digital platformផ្សេងៗ ដើម្បីដាក់ឱ្យបុគ្គលិកប្រើប្រាស់ជំនួស ទម្រង់ជា Hard Copy។

កិច្ចការជ្រើសរើសបុគ្គលិក

  • សម្របសម្រួលក្នុងការបូកសរុបផែនការជ្រើសរើសបុគ្គលិក និងរៀបចំផែនការសកម្មភាពនៃការជ្រើសរើសបុគ្គលិក
  • ធានាគ្រប់សំណើសុំជ្រើសរើបុគ្គលិកទាំងអស់ មានឯកសារភ្ជាប់គ្រប់គ្រាន់ និងត្រឹមត្រូវតាមតម្រូវការ (ទម្រង់ស្នើសុំ,​ពិព័ណ៌នាការងារ…)​
  • សម្របសម្រួលក្នុងការរៀបចំពិព័ណ៌នាការងារ (Job Description) និងដំណឹងជ្រើសរើសបុគ្គលិក តាមទម្រង់របស់ធនាគារដែលបានដាក់ឱ្យអនុវត្ត
  • ទាក់ទាញបេក្ខជនដោយការលើកកម្ពស់ឱកាសការងារតាមរយៈការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងយុទ្ធសាស្ត្រផ្សេងៗទៀត
  • ពិនិត្យ និងផ្តល់យោបល់លើពាក្យសុំបម្រើរការងាររបស់បេក្ខជន មុនផ្តល់ជូននាយកដ្ឋាន អង្គភាព ស្នើសុំបុគ្គលិក
  • សម្របសម្រួលក្នុងដំណើរការសម្ភាសន៍ រួមទាំងរៀបចំបញ្ជីសម្រាំង,កាលវិភាគសម្ភាសន៍, ណាត់ជួបបេក្ខជន, ជូនដំណឹងដល់គណៈកម្មការសម្ភាសន៍ និងជូនដំណឹងដល់បេក្ខជនអំពីលទ្ធផលនៃការសម្ភាសន៍ ជាដើម
  • សម្របសម្រួលដល់ដំណើរការជ្រើសរើសបេក្ខជនមានសក្តានុពល រួមមានទាំង Reference Check, រៀបចំសេចក្តីសង្ខេបការសម្ភាសន៍ និង របាយការណ៍សម្ភាសន៍ ជាដើម។
  • រៀបចំទុកដាក់ឯកសារពាក់ព័ន្ធនឹងការជ្រើសរើសបុគ្គលិកឱ្យបានត្រឹមត្រូវ
  • ចូលរួមជាមួយ ពិព័រណ៍ការងារ បណ្តាញទំនាក់ទំនងបេក្ខជន ​ឬ ព្រឹត្តិការណ៍ផ្សេងៗ ក្នុងការស្វែងរកបេក្ខជនសក្តានុពល និងបង្កើន Brandingរបស់ស្ថាប័ន។

កិច្ចការផ្សេងទៀត (Other task)

  • ចូលរួមក្នុងការរៀបចំផែនការសកម្មភាព និងយុទ្ធសាស្រ្តផ្សេងៗរបស់ការិយាល័យ
  • ជួយសម្របសម្រួលព្រឹត្តិការណ៍ផ្សេងៗដែលនាយកដ្ឋានធនធានមនុស្ស
  • ចូលរួមក្នុងដំណើរការគ្រប់គ្រងការអនុវត្តការងារបុគ្គលិក (​Performance Management)
  • ចូលរួមផ្តល់យោបល់លើនីតិវិធី និងគោលការណ៍នានា​របស់នាយកដ្ឋានធនធានមនុស្ស
  • បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ប្រធានការិយាល័យ​និងប្រធាននាយកដ្ឋាន។

គុណវុឌ្ឍិនិងសមត្ថភាព

កម្រិតវប្បធម៌ : ·   បរិញ្ញាបត្រគ្រប់គ្រងធនធានមនុស្ស, បរិញ្ញាបត្រគ្រប់គ្រងរដ្ឋបាល ឬ បរិញ្ញាបត្រពាក់ព័ន្ធ
បទពិសោធន៍ការងារ : ·   មានបទពិសោធន៍ផ្នែកធនធានមនុស្ស/ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សយ៉ាងតិច២ ឆ្នាំ
ជំនាញផ្សេងៗ : ·   ភាសា​អង់គ្លេស​អាច​ប្រើការ​បាន

·   ការមានជំនាញ សម្របសម្រួល ចចារ និងដោះស្រាយបញ្ហា ប្រកបដោយប្រសិទ្ធភាព

·   ចេះប្រើប្រាស់កម្មវិធី Microsoft office,Word and Excel និងកម្មវិធីគ្រប់គ្រងទិន្នន័យ

សមត្ថភាព​បច្ចេកទេស  : ·   មានចំណេះដឹងផ្នែកប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRMS)

·   មានចំណេះដឹងលើការបង្កើតទម្រង់ Digital ផ្សេងៗ

·   សមត្ថភាពយល់ដឹងគ្រប់គ្រងដំណើរការជ្រើសរើសបុគ្គលិក

លក្ខណៈសម្បត្តិ​ : ·   ស្មោះត្រង់ ទទួលខុសត្រូវខ្ពស់ និងអំណត់អត់ធ្មត់ក្នុងការងារ

·   សហការការងារ និងការងារជាក្រុម

·   គោរពពេលវេលា និងមានវិន័យ

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។