យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកជាន់ខ្ពស់កិច្ចការរតនាគារ
កាលបរិច្ឆេទ៖ 24/02/2023 - ថ្ងៃផុតកំណត់៖ 25/03/2023
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 2 រូប
ទីតាំង ៖
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- គាំទ្រការត្រួតពិនិត្យសមតុល្យសាច់ប្រាក់ប្រចាំថ្ងៃរបស់ធនាគារដើម្បីធានានូវភាពគ្រប់គ្រាន់
- គាំទ្រដល់ធនាគារក្នុងការអនុលោមតាមប្រកាសស្តីពីក្របខណ្ឌគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយគ្រោះដោយគ្របដណ្តប់លើហានិភ័យសាច់ប្រាក់ងាយរងគ្រោះ ការវាស់វែងហានិភ័យនិងសូចនាករ។
- គាំទ្រការគ្រប់គ្រងទីតាំងសាច់ប្រាក់របស់ធនាគារ ដោយត្រូវធ្វើការផ្លាស់ប្តូរមូលនិធិរវាងគណនី ការស្វែងរកហិរញ្ញប្បទានរយៈពេលខ្លីនិងការដាក់បញ្ចូលសាច់ប្រាក់លើសរបស់ធនាគារជាមួយធនាគារផ្សេងទៀតនិងការវិនិយោគ លើ NCDs ឬផលិតផលផ្សេងទៀត។
- គាំទ្រការគ្រប់គ្រងកម្រិតការប្រាក់សុទ្ធរបស់ធនាគារតាមរយៈការគ្រប់គ្រងចំណូលការប្រាក់សុទ្ធរបស់ធនាគារ និងវិធីសាស្រ្តប្រមូលមូលនិធិផ្សេងទៀត។
- គាំទ្រការវាយតម្លៃប្រភពមូលនិធិដែលអាចរកបានសម្រាប់ធនាគារដើម្បីធ្វើពហុកម្មប្រភពមូលនិធិរបស់ធនាគារ
- គាំទ្រការធានាបាននូវភាពគ្រប់គ្រាន់នៃប្រាក់កម្ចីធានាដើមទុនដែលធនាគារបានកាន់កាប់គ្រប់ពេលវេលានៅពេលដែលប្រាក់បញ្ញើត្រូវបានប្រមូលពីអតិថិជនរបស់ធនាគារ។
- គាំទ្រការគ្រប់គ្រងផលប័ត្រវិនិយោគរបស់ធនាគារ
- បង្កើតទំនាក់ទំនងជាមួយធនាគារដៃគូបរទេស ដើម្បីគាំទ្រដល់ធនាគារទាក់ទងនឹងការផ្ទេរប្រាក់។
- អនុវត្តការដោះស្រាយរូបិយប័ណ្ណបរទេសជារៀងរាល់ថ្ងៃ
- រៀបចំ Bank Confirmation ជាមួយធនាគារជាដៃគូរ
- គាំទ្រការរៀបចំរបាយការណ៍ពាក់ព័ន្ធសម្រាប់ការគ្រប់គ្រងគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្មនិងបំណុលនិងក្រុមប្រឹក្សា-ភិបាល។
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញាបត្រ (ធនាគារ ឬហិរញវត្ថុ ឬគណនេយ្យ ឬសេដ្ឋកិច្ច)
- មានបទពិសោធន៍ការងារក្នុងវិស័យធនាគារ ឬហិរញវត្ថុ ឬគណនេយ្យ ឬសេដ្ឋកិច្ចយ៉ាងតិច ២ឆ្នាំ
- កម្រិតភាសាអង់គ្លេស (អាចសរសេរ អាន ស្តាប់ និងនិយាយ)
- ជំនាញកុំព្យូទ័រសម្រាប់ការិយាល័យ (Words, Excel, Power Point, etc.)
- ជំនាញក្នុងការទំនាក់ទំនងល្អជាមួយធនាគារដៃគូ និងអតិថិជន
- ជំនាញក្នុងការរៀបចំរបាយការណ៏
- ជំនាញក្នុងការស្រាវជ្រាវ ប្រមូល និងវិភាគលើទន្និន័យ និងព័ត៌មានផ្សេងៗតាមបច្ចេកទេសធនាគារ និងសេដ្ឋកិច្ច
- យល់ដឹងពីដំណើរការទូទៅរបស់ធនាគារទាំងមូល
- មានការទទួលខុសត្រូវខ្ពស់ រក្សាការសម្ងាត់វីជ្ជាជីវៈ
- ម៉ត់ចត់ និង ម៉ឺងម៉ាត់ និងមានសមត្ថភាពជំនាញ
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។