យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកជាន់ខ្ពស់បម្រើសេវា និងថែរក្សាអតិថិជន

កាលបរិច្ឆេទ៖ 24/02/2023 - ថ្ងៃផុតកំណត់៖ 25/03/2023
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 2 រូប
ទីតាំង ៖

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • ទទួលខុសត្រូវចំពោះស្តុកប័ណ្ណឱ្យមានសុវត្ថិភាពខ្ពស់​​
  • ទទួលខុសត្រូវលើលំហូរកាតចាប់ពីរទទួលបានសំណើស្នើសុំ រហូតដល់កាតត្រូវបានប្រគល់ទៅដល់ដៃម្ចាស់កាតប្រកបដោយសុវត្ថិភាព
  • ដោះស្រាយបញ្ហាដែលកើតមានលើកាត សំណួរ និងការតវ៉ានៅសាខា តាមរយៈទូរស័ព្ទ និងអ៊ីមែល
  • បញ្ចូលទិន្នន័យអតិថិជនស្នើសុំប្រើប្រាស់កាតទៅក្នុងប្រព័ន្ធដែលពាក់ព័ន្ធទាំងអស់
  • បើក/បិទ/កែប្រែព័ត៌មាន និងថែរក្សាគណនីអតិថិជន
  • ដោះស្រាយបញ្ហា ឬសេវាកម្មដោយបញ្ជាក់ពីការតវ៉ារបស់អតិថិជន និងកំណត់មូលហេតុនៃបញ្ហា ពន្យល់ពីដំណោះស្រាយដ៏ល្អបំផុត ដើម្បីដោះស្រាយបញ្ហាជូនអតិថិជន។
  • ដោះស្រាយជម្លោះ និងវិវាទផ្តល់ដំណោះស្រាយសមស្រប និងជម្រើសផ្សេងៗក្នុងដែនកំណត់ពេលវេលាត្រឹមត្រូវ
  • ណែនាំផលិតផល ឬសេវាកម្មដែលមានសក្តានុពល ដោយប្រមូលព័ត៌មានអតិថិជន និងវិភាគតម្រូវការអតិថិជន
  • រៀបចំរបាយការណ៍ផលិតផល ឬសេវាកម្មដោយប្រមូល និងវិភាគព័ត៌មានអតិថិជន
  • កំណត់ និងវាយតម្លៃតម្រូវការរបស់អតិថិជន ដើម្បីសម្រេចបាននូវការពេញចិត្ត
  • បំពេញភារកិច្ចផ្សេងទៀតដែលចាត់ចែងដោយអ្នកគ្រប់គ្រង

គុណវុឌ្ឍិនិងសមត្ថភាព

  • បរិញ្ញាបត្រ (ធនាគារ ឬហិរញវត្ថុ ឬគណនេយ្យ ឬសេដ្ឋកិច្ច)
  • មានបទពិសោធន៍ការងារក្នុងវិស័យធនាគារ ឬហិរញវត្ថុ ឬគណនេយ្យ ឬសេដ្ឋកិច្ចយ៉ាងតិច ២​ឆ្នាំ
  • កម្រិតភាសាអង់គ្លេស (អាចសរសេរ អាន ស្តាប់ និងនិយាយ)
  • ជំនាញកុំព្យូទ័រសម្រាប់ការិយាល័យ​ (Words, Excel, Power Point, etc.)
  • ជំនាញក្នុងការទំនាក់ទំនងល្អជាមួយធនាគារដៃគូ និងអតិថិជន
  • ជំនាញក្នុងការរៀបចំរបាយការណ៏
  • ជំនាញក្នុងការ​ស្រាវជ្រាវ ប្រមូល និងវិភាគលើទន្និន័យ និងព័ត៌មានផ្សេងៗតាមបច្ចេកទេស ធនាគារ និងសេដ្ឋកិច្ច
  • យល់ដឹងពីដំណើរការទូទៅរបស់ធនាគារទាំងមូល
  • មានការទទួលខុសត្រូវខ្ពស់ រក្សាការសម្ងាត់វីជ្ជាជីវៈ
  • ម៉ត់ចត់ និង ម៉ឺងម៉ាត់ និងមានសមត្ថភាពជំនាញ

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។