យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកជាន់ខ្ពស់អភិវឌ្ឍកម្មវិធីទូរស័ព្ទ

កាលបរិច្ឆេទ៖ 02/03/2023 - ថ្ងៃផុតកំណត់៖ 31/03/2023
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • អភិវឌ្ឍកម្មវិធីទូរស័ព្ទថ្មីៗ និងរៀបចំភារកិច្ចផ្សេងៗតាមការចាត់តាំងរបស់អ្នកគ្រប់គ្រង
  • បង្កើតប្រព័ន្ធ API ដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ
  • ធ្វើតេស្តកម្មវិធី និងកែប្រែដើម្បីឱ្យកាន់តែងាយស្រួលប្រើប្រាស់
  • Design Mock-up លើកម្មវិធីទូរស័ព្ទដែលត្រូវបង្កើតថ្មី
  • ពិនិត្យ និងតាមដានការពារការលួចបន្លំតាមប្រព័ន្ធទូរស័ព្ទ

គុណវុឌ្ឍិនិងសមត្ថភាព

  • បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា, វិទ្យាសាស្ត្រកុំព្យូទ័រ និងជំនាញពាក់ព័ន្ធផ្សេងទៀត។
  • មានបទពិសោធន៍ការងារយ៉ាតិច ២ឆ្នាំ ពាក់ព័ន្ធនឹងការអភិវឌ្ឍកម្មវិធីទូរស័ព្ទ​ពាក់ព័ន្ធនឹង Mobile platform ដោយប្រើប្រាស់ High bridge framework React Native, ReactJs, Flutter, NextJS, Rest API, Express, GraphQL, NestJS
  • មានបទពិសោធន៍ជាមួយ Microsoft SQL Server, MySQL, PostgreSQL

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។