យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកជាន់ខ្ពស់គាំទ្រគណនេយ្យសាខា
កាលបរិច្ឆេទ៖ 02/03/2023 - ថ្ងៃផុតកំណត់៖ 31/03/2023
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- គ្រប់គ្រងផែនការចំណូល-ចំណាយវិភាគហានិភ័យ និងធានាសុខភាពហិរញ្ញវត្ថុ
- រៀបចំផែនការ និងអនុវត្តផែនការប្រចាំត្រីមាស ឆមាស ឆ្នាំ ធ្វើការសម្របសម្រួលជាមួយបុគ្គលិក រដ្ឋបាល-គណនេយ្យករ និងផ្នែកប្រតិបត្តិការសាខា ដើម្បីធានាការអនុវត្តមានដំណើរការល្អ
- ចូលរួមធានាការងារទំនាក់ទំនងជាមួយសាខាខេត្ត (សាខាពន្ធដារខេត្ត ភ្នាក់ងារពន្ធ ផ្នែកប្រព័ន្ធគណនេយ្យ និងធនាគារ)
- ពិនិត្យ ផ្ទៀងផ្ទាត់ការបិទបញ្ជីប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ
- បណ្តុះបណ្តាល និងតម្រង់ទិសបុគ្គលិកសាខាជាប្រចាំ
- គ្រប់គ្រងប្រព័ន្ធរដ្ឋបាលគណនេយ្យក្នុងសាខាឱ្យមានដំណើរការល្អជាប្រក្រតី
- ជំនួយការងាររដ្ឋបាល និងការងារផ្សេងៗទៀតដែលប្រធានប្រគល់ជូន
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម (BBA) ជំនាញគណនេយ្យ ធនាគារនិងហិរញ្ញវត្ថុ ឬជំនាញដែលពាក់ព័ន្ធ
- បទពិសោធន៍ ២ឆ្នំាពាក់ព័ន្ធនឹងការងាររដ្ឋបាល គណនេយ្យ ឬហិរញ្ញវត្ថុ
- ជំនាញកុំព្យូទ័រសម្រាប់ការិយាល័យ (Ms. Words, Excel, Power Point, etc.)
- ជំនាញគណនេយ្យតាមប្រព័ន្ធកុំព្យូទ័រ
- យល់ដឹងអំពីមូលដ្ឋានគ្រឹះគណនេយ្យ និងប្លង់គណនីឯកភាពរបស់ធនាគារ
- អាចជំនួយការងារប្រកាសពន្ធប្រចាំខែ និង
- មានកម្រិតភាសាអង់គ្លេស
- គំនិតច្នៃប្រឌិត និងហ្មត់ចត់ក្នុងការងារ ទោះបីស្ថិតក្រោមសម្ពាធក្តី
- រួសរាយរាក់ទាក់ កិច្ចសហការការងារជាក្រុម និងការប្រាស្រ័យទាក់ទងល្អ
- ស្មោះត្រង់ និងមានក្រមសីលធម៌ខ្ពស់
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។