យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកជាន់ខ្ពស់អនុវត្តគម្រោង
កាលបរិច្ឆេទ៖ 03/04/2023 - ថ្ងៃផុតកំណត់៖ 30/04/2023
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- រៀបចំផែនការសកម្មភាពលម្អិតដែលគាំទ្រដល់ដំណើរការអនុវត្តគម្រោង
- សម្របសម្រលលើការផ្សារភ្ជាប់ទីផ្សារបន្លែ តាមរយៈការអនុវត្តកិច្ចសន្យាកសិកម្មជូនកសិករ
- រៀបចំកិច្ចសន្យាជាមួយដៃគូសហការក្នុងគម្រោង ដើម្បីធានាបានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តគម្រោង និងកាត់បន្ថយហានិភ័យ
- ត្រួតពិនិត្យលើដំណើរការសាងសង់ផ្ទះសំណាញ់,ការដំឡើងប្រព័ន្ធសូឡា,ការរៀបចំជីកស្រះ,ការរៀបចំដីដាំដុះ នៅក្នុងខេត្តគោលដៅគម្រោង
- សម្របសម្រួលជាមួយដៃគូក្នុងគម្រោងលើការរៀបចំវគ្គបណ្តុះបណ្តាលផ្សេងៗជូនកសិករក្នុងគម្រោង
- តាមដាន និងត្រួតពិនិត្យលើការអនុវត្តគម្រោង តាមរយៈការរៀបចំសូចនាករសំខាន់ៗ និងរាយការណ៍ជូនប្រធានប្រចាំ
- រៀបចំរបាយការណ៍ជូនប្រធាន និងថ្នាក់ដឹកនាំជាប្រចាំខែ/ត្រីមាស/ឆមាស/ឆ្នាំ
- ចូលរួមតាមដាន និងវាយតម្លៃលើការអនុវត្តគម្រោងនៅពាក់កណ្តាល និងបញ្ចប់គម្រោង
- ទំនាក់ទំនងជាមួយអង្គភាព/នាយកដ្ឋាន ផ្សេងៗ ពាក់ព័ន្ធនឹងការងារគម្រោងទាំងអស់ដែលគាំទ្រដោយមូលនិធិធនាគារ ធ.អ.ជ.ក ជាពិសេសគម្រោងកសិកម្មវៃឆ្លាត
- សម្របសម្រួល ផ្តល់មតិយោបល់ ឬជួយដោះស្រាយរាល់បញ្ហាគម្រោងដែលបានជួបប្រទះ
- បំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់ប្រធានផ្ទាល់/ប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំ
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញាបត្រ (ធនាគារ ឬហិរញវត្ថុ ឬគណនេយ្យ ឬសេដ្ឋកិច្ច)
- មានជំនាញទំនាក់ទំនងល្អ
- អាចរៀបចំរបាយការណ៍ជាភាសាខ្មែរ និងអង់គ្លេស
- អាចរៀបចំទិន្នន័យ, វិភាគទិន្នន័យ និងការគណនាផ្សេងៗ
- មានចំណេះដឹងផ្នែកកសិកម្ម
- មានទំនួលខុសត្រូវខ្ពស់ចំពោះការងារ
- យល់ដឹងពីបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ
- អាចធ្វើដំណើរទៅខេត្តបានក្នុងករណីមានបេសកកម្ម
- មានចំណេះដឹងផ្នែកភាសាអង់គ្លេសល្អ (ស្តាប់ និយាយ អាន និងសរសេរ)
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។