យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកជាន់ខ្ពស់ឥណទានបោះដុំ និងឥណទានគម្រោង / Senior Wholesale and Project Loan Officer

កាលបរិច្ឆេទ៖ 23/10/2023 - ថ្ងៃផុតកំណត់៖ 30/11/2023
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • សម្របសម្រួលលើការផ្តល់ឥណទានបោះដុំ និងកិច្ចការងារផ្តល់ឥណទានក្រោមគម្រោង ដោយធានានូវប្រសិទ្ធភាព និងផលិតភាពខ្ពស់
  • សិក្សា និងវាយតម្លៃពីស្ថានភាពអាជីវកម្ម លទ្ធភាពបង់សង និងទ្រព្យធានាបំណុលរបស់អតិថិជន
  • ប្រឹក្សាយោបល់ និងផ្សព្វផ្សាយផលិតផលឥណទានបោះដុំ ដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងផលិតផលឥណទាន
  • ពិនិត្យពាក្យស្នើសុំខ្ចីបរិភោគ និងពន្យល់អតិថិជនពី​គោល​ការណ៍ក្នុងការផ្តល់ឥណទានរបស់ ARDB
  • ចុះពិនិត្យ-សិក្សា ដល់ទីកន្លែងអាជីវកម្មរបស់អតិថិជន
  • ចុះពិនិត្យ និងវាយតម្លៃជាក់ស្តែងដល់ទីតាំងទ្រព្យធានាបំណុលដែលអតិថិជនគ្រោងដាក់បញ្ចាំ
  • ពិនិត្យ​ឡើង​វិញ​ និងធ្វើបច្ចុប្បន្នភាព​ឯកសារឥណទាន
  • រៀបចំរបាយការណ៍ផ្តល់ឥណទាន កិច្ចសន្យាខ្ចីបរិភោគ កិច្ចសន្យាផ្សេងៗដែលពាក់ព័ន្ធ និងតាមដានការប្រើប្រាស់ ឥណទាន និងរបាយការណ៍បំណុលយឺតយ៉ាវជូនប្រធាននាយកដ្ឋានឥណទាន
  • ចូលរួម​ក្នុងការ​ផ្សព្វផ្សាយ​ពី​ផលិតផល​នានា​របស់ ARDB
  • បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពីប្រធាន

គុណវុឌ្ឍិនិងសមត្ថភាព

  • មានបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុនិងធនាគារ សេដ្ឋកិច្ច ឬគណនេយ្យ
  • មានបទពិសោធន៍ការងារដែលទាក់ទងនឹងឥណទាន​យ៉ាងតិច ២ ឆ្នាំ
  • យល់ដឹងពីបញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ
  • មានជំនាញវិភាគលើរបាយការណ៍ហិរញ្ញវត្ថុ
  • មានចំណេះដឹងទាក់ទងទៅវិស័យកសិកម្ម
  • សិក្សាប្រមូលព័ត៌មាន និងវិភាគស្ថានភាពអាជីវកម្មរបស់អតិថិជន
  • វាយតម្លៃ និងផ្តល់ជាអនុសាសន៍លើការផ្តល់ឥណទានដល់អតិថិជន
  • កម្រិតភាសាអង់គ្លេស (អាចសរសេរ អាន ស្តាប់ និងនិយាយ)
  • ជំនាញកុំព្យូទ័រសម្រាប់ការិយាល័យ​ (Words, Excel, Power Point, etc.)
  • យល់ដឹងពីដំណើរការទូទៅរបស់ធនាគារទាំងមូល
  • មានការទទួលខុសត្រូវខ្ពស់ និងរក្សាការសម្ងាត់វីជ្ជាជីវៈ

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។