យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកតាមដានការប្រើប្រាស់ឥណទាន

កាលបរិច្ឆេទ៖ 20/07/2023 - ថ្ងៃផុតកំណត់៖ 20/08/2023
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • ជួយដោះស្រាយទាន់ពេលវេលា នៅពេលអតិថិជនមានបញ្ហា ឬក្នុងករណីដែលពួកគាត់ត្រូវការជំនួយផ្សេងៗ និង
  • ជួយជំរុញឲ្យមានភាពងាយស្រួលក្នុងការវាយតម្លៃលើការផ្ដល់ឥណទានបន្ថែម និងការស្នើសុំបន្តវគ្គថ្មី
  • រៀបចំអនុវត្តន៍គោលការណ៍ នីតិវិធី និងបែបបទពាក់ព័ន្ធ និងការតាមដានឥណទាន
  • រៀបចំ និងត្រួតពិនិត្យសំណុំឯកសារឥណទាន ក្រោយពេលទទួលបានពីផ្នែកពាក់ព័ន្ធ
  • រៀបចំផែនការប្រចាំខែ ប្រចាំឆ្នាំ ស្តីពីការចុះត្រួតពិនិត្យតាមដានការប្រើប្រាស់ឥណទាន ឬការតាមដានឥណទាន
  • ធ្វើការត្រួតពិនិត្យនិង/ឬចុះដល់ទីកន្លែងក្រោយពេលឥណទានត្រូវបានដកយកទៅប្រើប្រាស់លើលពី៤៥ថ្ងៃក្រោយពេលទទួលបានរបាយការណ៍ពាក់ព័ន្ធ ដែលមានករណីចាំបាច់ ដើម្បីពិនិត្យការប្រតិបត្តិតាមកិច្ចសន្យាខ្ចីបរិភោគ លក្ខខណ្ឌ នៃគោលការណ៍ នីតិវិធី និងបែបបទរបស់ធនាគារតាមវិធីសាស្រ្តផ្សេងៗ ហើយរៀបចំរបាយការណ៍លទ្ធផលដើម្បីគោរពជូនថ្នាក់ដឹកនាំ
  • សិក្សា វាយតម្លៃប្រមូលព័ត៌មាន នៃតំបន់ប្រតិបត្តិការសក្ដានុពល និងតំបន់គោលដៅឥរិយាបថអតិថិជន មុខរបរ ស្ថានភាពសេដ្ឋកិច្ច ស្ថានភាពប្រវត្តិឥណទាន ស្ថានភាពដីធ្លី និងហេដ្ឋារចនាសម្ពន្ធ័ពាក់ព័ន្ធវិស័យកសិកម្ម
  • ផ្តល់ធាតុចូល ឬសំណូមពរ ការកែលម្អលំហូរធុរកិច្ច និងផលិតផលឥណទាន ក្នុងករណីរកឃើញនូវចំណុចខ្សោយ
  • បំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំ។

គុណវុឌ្ឍិនិងសមត្ថភាព

  • មានបរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ, គ្រប់គ្រងពាណិជ្ជកម្ម ឬ បរិញ្ញាបត្រដែលមានលក្ខណៈប្រហាក់ប្រហែល
  • មានជំនាញ​និងបទពិសោធន៍​ការងារទាក់ទង​នឹងផ្នែកឥណទាន​ និងការប្រមូលបំណុល យ៉ាងតិច ១ឆ្នាំ
  • យល់ច្បាស់ពីឥណទានអចលនទ្រព្យ ឥណទានគ្រឹះស្ថានហិរញ្ញវត្ថុ ឥណទានកសិកម្ម ឥណទានពាណិជ្ជកម្ម និងឧស្សាហកម្មឥណទានបុគ្គល និងឥណទានផ្សេងៗ
  • មានចំណេះដឹងផ្នែកកសិកម្ម
  • គ្រប់គ្រង និងត្រួតពិនិត្យឯកសារ
  • រក្សានូវការទំនាក់ទំនងល្អជាមួយគ្រប់មជ្ឍដ្ឋានខាងក្នុង និងខាងក្រៅ នៃអ្នកពាក់ព័ន្ធ
  • យល់ដឹងពីបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ
  • ចេះប្រើប្រាស់ថែទាំនូវឧបករណ៍ និងសម្ភារៈពាក់ព័ន្ធនៃវិស័យកសិកម្ម
  • អាចធ្វើដំណើរទៅខេត្តបានក្នុងករណីមានបេសកកម្ម
  • មានចំណេះដឹងផ្នែកភាសាអង់គ្លេសល្អ (ស្ដាប់ និយាយ អាន និងសរសេរ)

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។