យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកតាមដានការប្រើប្រាស់ឥណទាន
កាលបរិច្ឆេទ៖ 05/03/2024 - ថ្ងៃផុតកំណត់៖ 31/03/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- រៀបចំអនុវត្តន៍គោលការណ៍ នីតិវិធី និងបែបបទពាក់ព័ន្ធ និងការតាមដានឥណទាន
- រៀបចំ និងត្រួតពិនិត្យសំណុំឯកសារឥណទាន ក្រោយពេលទទួលបានពីផ្នែកពាក់ព័ន្ធ
- ធ្វើការត្រួតពិនិត្យ និងចុះដល់ទីកន្លែងក្រោយពេលឥណទានត្រូវបានដកយកទៅប្រើប្រាស់លើលពី៤៥ថ្ងៃក្រោយពេលទទួលបានរបាយការណ៍ពាក់ព័ន្ធ ដែលមានករណីចាំបាច់ ដើម្បីពិនិត្យការប្រតិបត្តិតាមកិច្ចសន្យាខ្ចីបរិភោគ លក្ខខណ្ឌ នៃគោលការណ៍នីតិវិធី និងបែបបទរបស់ធនាគារតាមវិធីសាស្រ្តផ្សេងៗ ហើយរៀបចំរបាយការណ៍លទ្ធផលដើម្បីគោរពជូនថ្នាក់ដឹកនាំ
- សិក្សា វាយតម្លៃប្រមូលព័ត៌មាន នៃតំបន់ប្រតិបត្តិការសក្ដានុពល និងតំបន់គោលដៅឥរិយាបថអតិថិជន មុខរបរ ស្ថានភាពសេដ្ឋកិច្ច ស្ថានភាពប្រវត្តិឥណទាន ស្ថានភាពដីធ្លី និងហេដ្ឋារចនាសម្ពន្ធ័ពាក់ព័ន្ធវិស័យកសិកម្ម
- ផ្តល់ធាតុចូល ឬសំណូមពរ ការកែលម្អលំហូរធុរកិច្ច និងផលិតផលឥណទាន ក្នុងករណីរកឃើញនូវចំណុចខ្សោយ
- បំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំ។
គុណវុឌ្ឍិនិងសមត្ថភាព
- មានបរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ, គ្រប់គ្រងពាណិជ្ជកម្ម ឬ បរិញ្ញាបត្រដែលមានលក្ខណៈប្រហាក់ប្រហែល
- មានជំនាញនិងបទពិសោធន៍ការងារទាក់ទងនឹងផ្នែកឥណទាន និងការប្រមូលបំណុល យ៉ាងតិច ១ឆ្នាំ
- យល់ច្បាស់ពីឥណទានអចលនទ្រព្យ ឥណទានគ្រឹះស្ថានហិរញ្ញវត្ថុ ឥណទានកសិកម្ម ឥណទានពាណិជ្ជកម្ម និងឧស្សាហកម្មឥណទានបុគ្គល និងឥណទានផ្សេងៗ
- មានចំណេះដឹងផ្នែកកសិកម្ម
- គ្រប់គ្រង និងត្រួតពិនិត្យឯកសារ
- រក្សានូវការទំនាក់ទំនងល្អជាមួយគ្រប់មជ្ឍដ្ឋានខាងក្នុង និងខាងក្រៅ នៃអ្នកពាក់ព័ន្ធ
- យល់ដឹងពីបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ
- ចេះប្រើប្រាស់ថែទាំនូវឧបករណ៍ និងសម្ភារៈពាក់ព័ន្ធនៃវិស័យកសិកម្ម
- អាចធ្វើដំណើរទៅខេត្តបានក្នុងករណីមានបេសកកម្ម
- មានចំណេះដឹងផ្នែកភាសាអង់គ្លេសល្អ (ស្ដាប់ និយាយ អាន និងសរសេរ)
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។